ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលពិនិត្យសុខភាពអ្នកដំណើរនាវា Westerdam ដែលនៅសេសសល់៧៨១នាក់ បង្ហាញថាមិនមានមេរោគ Covid-1 ទេ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ត្រីក្រសួងសុខាភិបាលចេញសេចក្តី​ប្រកាសព័ត៌មានបញ្ជាក់ថា លទ្ធផលពិនិត្យសុខភាពអ្នកដំណើរនាវា Westerdam ដែលនៅសេសសល់៧៨១នាក់ បង្ហាញថាមិនមានមេរោគ Covid-19 ទេ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖

* សំណាកអ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) ។

* ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។

* គិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចដញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោមនេះ ៖…


ចែករំលែក៖