ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកអន្លង់វែងចុះឃាត់ត្រាក់ទ័រ ភ្ជួររំលោភយកដីគេមានបណ្ណកម្មសិទ្ធិ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ កំលាំងអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុកអន្លង់វែងបានចុះសហការជាមួយកំលាំងចំរុះរបស់សាលាស្រុកអន្លង់វែងចំនួន០៤នាក់ដឹកនាំដោយលោកងួន លីននាយករដ្ឋបាលសាលាស្រុកអន្លង់វែង បានចុះធ្វើការឃាត់ត្រាក់ទ័រចំនួន០១ គ្រឿងម៉ាកហ្វត ពណ៌ខៀវ ដែលមានម្ចាស់ឈ្មោះរឿម រីណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិលំទងចាស់ ឃំុលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានទៅធ្វើការឈួសឆាយ និងភ្ជួរលើ ដីដែលមានប្លង់កម្មសិទ្ធិ ស្របច្បាប់ (ប្លង់រឹង)ស្ថិតនៅ ភូមិឃំុខាងលើ ។

សមត្ថកិច្ចបានអោយដឹងថា៖ ការចុះឃាត់ត្រាក់ទរ័យោងទៅតាមពាក្យបណ្តឹងរបស់លោក នួន ធា ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្រ្តីយោធា រស់នៅ ភូមិអភិវឌ្ឍន៍ ឃំុស្រុកអន្លង់វែង ។

បច្ចុប្បន្នត្រាក់ទ័រខាងលើត្រូវបានកំលាំងចំរុះយកមក រក្សាទុកនៅមូលដ្ឋានអាវុធហត្ថស្រុកអន្លងវែងជាបណ្តោះអាសន្នរង់ចាំការដោះស្រាយ ៕ ប៉ែន នួន


ចែករំលែក៖