ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យវ័យក្មេង២នាក់ លួចម៉ូតូ ត្រូវតុលាការ ខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកា ឃុំខ្លួនជនសង្ស័យវ័យក្មេង២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”អំពើរលួច” តាមមាត្រា៣៥៣ ,៣៥៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០ នាទី ចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ពូ អ៉ី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ លក់ត្រី ទីលំនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យត្រូវចោទ ទី១ឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២ឈ្មោះ រុន ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក កន្លែងលក់មីហិរ ទីលំនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។

នគរបាលស្រុកពញ្ញាឭ បានអោយដឹងថា ៖ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួន ត្រឡប់មកពីលក់ត្រី នៅចំណុចផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅវិញ រួចបានចតម៉ូតូទុកនៅចិញ្ចើមផ្លូវខាងមុខផ្ទះរបស់ខ្លួន (ចំណុចកើតហេតុខាងលើ) បន្ទាប់មកជនរងគ្រោះក៏បានឡើងទៅលើផ្ទះដើម្បីហូបបាយជាមួយប្រពន្ធ ដោយជនរងគ្រោះពុំដកសោរចេញពីកម៉ូតូទេ ក្នុងខណៈពេលនោះ ជនសង្ស័យ ២នាក់ ឈ្មោះ សុង ពិសិដ្ឋ បានជិះម៉ូតូម៉ាក nex ម៉ូតូឌុបជនសង្ស័យ ឈ្មោះ រុន ស្រីនិច ត្រូវជាសង្សារ ឆ្លៀតពេលនោះ ជនសង្ស័យឈ្មោះ សុង ពិសិដ្ឋ បានធ្វើសកម្មភាព ឡើងជិះបញ្ឆេះម៉ូតូរបស់ជនរងគ្រោះ ដែលមាន សោរជាប់ស្រាប់នោះ ជិះគេចខ្លួនទៅ ទិសខាងត្បូង ចំណែកជនសង្ស័យឈ្មោះ រុន ស្រីនិច បានជិះម៉ូតូម៉ាក nex តាមពីក្រោយ ស្របពេលនោះ ជនរងគ្រោះបានឮសំឡេង បញ្ឆេះម៉ាស៊ីនម៉ូតូរបស់ខ្លួន ក៏ចេញមកមើល បានឃើញជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូរបស់ខ្លួនគេចទៅទិសខាងត្បូង ក៏បានទូរស័ព្ទ ទៅប្រាប់ឈ្មោះ ម៉ាត់ រ៉ូសេន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃុំជាមួយគ្នា ឲ្យជួយមើល និងស្ទាក់ម៉ូតូរបស់ខ្លួន ដែលជនសង្ស័យទាំង២នាក់ បានជិះគេចខ្លួន។ លុះពេលជនសង្ស័យជិះម៉ូតូ គេចខ្លួនដល់ ចំណុចមុខផ្ទះឈ្មោះ ម៉ាត់ រ៉ូសេន ក្នុងពេលនោះឈ្មោះ ម៉ាត់ រ៉ូសេន បានហៅអ្នកជិតខាង ឲ្យជួយស្ទាក់ម៉ូតូ និង ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើ រួមនិងវត្ថុតាង រួចបានរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុសតែម្តង បន្ទាប់មកកម្លាំងផ្នែកជំនាញ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ មកកាន់ អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការ តាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖