ខេត្តពោធិ៍សាត់៖ ក្មេងប្រុសអាយុ ១២ឆ្នាំ រួមទាំងកាំបិតកកុក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលដើម្បីបន្តនីតិវិធី ក្រោយធ្វើសកម្មភាពកាប់គូទំនាស់បណ្ដាលឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍ហិង្សាដោយចេតនាខាងលើ បានបង្រ្កាបឡើងនៅវេលាម៉ោង១២ និង១៥នាទី ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកវាលវែង ករណីហិង្សាដោយចេតនាខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ សូន ភត្រា ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានយកកាំបុតកកុកកាប់គូទំនាស់ឈ្មោះ ហុីម ជីនឡុង ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ក្មេងសង្ស័យដៃដល់(សូន ភត្រា)រួមទាំងវត្ថុតាង(កាំបិតកកុក) បញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ចំណែកក្មេងប្រុស(ហុីម ជីនឡុង)រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ករណីហិង្សាដោយចេតនានេះ ផ្ដើមចេញពីទំនាស់ពាក្យសម្ដី ៕ បុឹម ពិន