ព័ត៌មានទាន់ហេតុការណ៍៖

មេភូមិ និងពលរដ្ឋម្នាក់យកគ្រាប់កាំភ្លើងនិងគ្រប់បែកប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃព្រហស្បត្តិ៍ ១២ រោច ខែមាឃ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ ។

លោកមេភូមិ និងពលរដ្ឋម្នាក់ បានប្រទះឃើញគ្រប់កាំភ្លើងនិងគ្រប់បែក ដែលសេសសល់ពីសម័យសង្គ្រាមយកមកប្រគល់អោយជំនាញការិយាល័យគ្របគ្រងអាវុធគ្រឿងផ្ទុះ នៅស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ ។

សមត្ថកិច្ចបានអោយដឹងថា ឈ្មោះ ឈិញ សុផល ភេទប្រុស អាយុ ៥៤ ឆ្នាំរស់នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល មុខរបរ មេភូមិគោកកី បានប្រគល់គ្រាប់ប្រភេទ A.R ចំនួន ៧២ គ្រាប់ និង ប្រជាពលរដ្ឋឈ្មោះ ទួក វឹម ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិបេង ឃុំបេង បានប្រគល់គ្រាប់បែកដៃចំនួន ០១ គ្រាប់ ម៉ាក ១T ៥៦-៨៩ ។ តាមការសន្និដ្ឋាន គ្រាប់នេះសេសសល់ពីសម័យសង្រ្គាម ។

បច្ចុប្បន្ន គ្រាប់នេះកំពុងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ៕ ប៉ែន នួន


ចែករំលែក៖