ខេត្តព្រះសីហនុ: នៅវេលាម៉ោង 8.30នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីប្រទះឃើញសពស្ត្រីម្នាក់ចង.កសម្លាប់ខ្លួននឹងដើមឈើ ស្ថិតភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ វ៉ាន់ ម៉ើ ភេទស្រី អាយុ ៣០ ឆ្នាំ ឪពុកឈ្មោះ អ៊ី កឹម អាយុ ៦៥ ឆ្នាំ និង ម្តាយឈ្មោះ អុំ មឿន អាយុ ៦៤ ឆ្នាំ មានទីលំនៅភូមិ/ឃុំ ដូចខាងលើ។ សម្ភារបន្សល់ទុក៖ ខ្សែកផ្លាកទីន១ខ្សែ និង ខ្សែដៃ ០១ខ្សែ។
មុនពេលកើតហេតុវេលាម៉ោង 4.00នាទី រសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះបានខឹងនឹងឪពុកម្តាយជេរស្តីបន្ទោស រួចជនរងគ្រោះក៏ជិះម៉ូតូ១គ្រឿងម៉ាក សង់ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាក លេខ ព្រះសីហនុ 1C-7541ទៅបាត់ទាក់ទងមិនបានរហូតដល់វេលាខាងលើទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយចង.កប្រាដកមែន និងធ្វើការប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ