ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជិត២ពាន់នាក់ភ្ញាក់ផ្អើលតៗគ្នាទៅចាប់ដីនៅស្រុកម៉ាឡៃ

ចែករំលែក៖

ប៉ោយប៉ែតៈ ពលរដ្ឋប្រុសស្រីប្រមាណជិត២០០០នាក់ បាននាំគ្នាទៅរកចាប់ដីតាមរយៈមេខ្យល់កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចព្រៃថៅកែយ៉ ព្រៃរនាមដូនសំនិងព្រៃ រាំងវង្សក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រភពប្រាប់ថា ពលរដ្ឋប្រុស ស្រីក្មេងចាស់ទាំងអស់ដែលនាំគ្នាទៅចាប់ដីតាមរយៈមេខ្យល់នោះមានអ្នកខ្លះជិះម៉ូតូ ខ្លះជិះរថយន្ត និងខ្លះទៀតជិះម៉ូតូកង់បី មកពីស្រុក ក្រុង ចំនួន៣ ដូចជាក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ពលរដ្ឋដែលធ្វើដំណើរមកនោះបានប្រាប់ថាពួក គាត់មួយចំនួនត្រូវមេខ្យល់កត់ឈ្មោះយកប្រាក់ខ្លះ៣ម៉ីនរៀល ៥ម៉ីនរៀលនិង១០ម៉ីនរៀលដែលពួកមេខ្យល់ដើរបំផុសកត់ឈ្មោះនាពេលកន្លងមក ចំណែកអ្នកខ្លះទៀតមិនទាន់ហ៊ានចំណាយប្រាក់នោះទេ ដោយនាំគ្នាជិះម៉ូតូទៅមើលទីតាំងដីដែលមេខ្យល់ថាឲ្យ ។ តែទៅមិនទាន់ដល់ទីតាំងផងមានកម្លាំងសមត្ថកិច្ចចម្រុះហាមឃាត់មិនឲ្យបន្តដំណើរទៅមុខទៀត ក៏នាំគ្នាវិលមកផ្ទះរៀងខ្លួននៅរសៀលថ្ងៃដែល ។

ប្រភពដាច់ដោយឡែកប្រាប់ថាៈ ពលរដ្ឋទាំងអស់នោះគេសង្ស័យថា មានមេខ្យលបំផុសទៅចាប់ដីនៅព្រៃរនាមដូនសំ ព្រោះថាព្រៃទាំងនោះមានមេខ្យល់បំផុសពលរដ្ឋឲ្យទៅកាប់រុករានទន្ទ្រានម្ដងរូចមកហើយដោយសន្យាថា ឲ្យដីក្រោយពីកាប់អស់ព្រៃដីវាលរាប់ពាន់ហិតា តែផ្ទុយទៅវិញមេខ្យឲ្យប្រាក់ម្នាក់២០០ទៅ៣០០ដុល្លារ ទើបជាហេតុបង្កភ្ញាក់ផ្អើលតាមគ្នាមកចាប់យក ព្រោះព្រៃទាំងអស់នោះទៅជាវាលអស់ បើពួកគាត់មិននាំ
គ្នាទៅចាប់ទេ នៅថ្ងៃខាងមុខក្រុមឈ្មួញឃុបឃិតគ្នាជាប្រព័ន្ធទិញ លក់ អស់ជាមិនខាន។

ជុំវិញពលរដ្ឋនាំគ្នាទៅចាប់ដីខាងលើលោកអភិបាលស្រុកម៉ាឡៃអែម សុខាប្រសាសន៍តាមទូរសព្ទថា ពលរដ្ឋដែលនាំគ្នាមកនោះ យើងមិនមានតួលេខទេ ហើយបន្ថែមថា មកតាមរយៈជំទាវ ពោធិតី សាវតី ប្រធានប្រតិភូនៃឧត្តមក្រមប្រឹក្សាពិភាគពិគ្រោះយោបល់ តែជំទាវហ្នឹងមានដីនៅទីណា លោកមិនបានដឹងនោះទេ ។

លោកបញ្ជាក់គាត់បានដឹកនាំពលរដ្ឋមកយ៉ាងអនាធិតេយ្យមកធ្វើសកម្មភាពពេញព្រៃដោយមិនបានសហការជាមួយអាជ្ញាធរ ម្យ៉ាងលោកបានឲ្យកម្លាំងទប់ស្កាត់ ក្នុងនោះរួមមានកម្លាំងសមត្ថកិច្ចស្រុក និងកម្លាំងជំនាញ ដូចជាមន្ត្រីអនុរក្សបរិស្ថាននៅព្រឹកមិញនេះរួចហើយ ក្នុងនោះជំទាវបានប្រជុំជាមួយកម្លាំងសមត្ថកិច្ច តែមិនដឹងនិយាយបែបណាព្រោះមនុស្សច្រើនចូលអត់ដល់ ។ លោកបញ្ជាក់ថាអ្នកណាមិនចង់បានដីបើគេហៅមកយកដី តែសម័យនេះមានដីមកពីណា? ត្រង់ពលរដ្ឋអស់ប្រាក់លោកមិនទទួលបានព័ត៌មាននេះទេ។

ករណីនេះ មិនអាចសុំការទំនាក់ទំនងពីលោកជំទាវពោធិតីសាវតី ប្រធានប្រត្តិភូនៃឩត្តមក្រមប្រឹក្សាពិភាគពិគ្រោះយោបល់នៃគណៈបក្សធម្មាធិប្បតេយ្យបានទេ អ្នកសារព័ត៌មានព្យាយាមដែរ តែមិនបានជួប ៕ វណ្ណា


ចែករំលែក៖