ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានហេីយរត់មិនរួចពីនគរបាលខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ធ្វេីសកម្មភាពឆក់កាបូសស្ពាយពីនារីម្នាក់ ខណៈជិះម៉ូតូតាមដងផ្លូវបានសម្រេចកាលពីវេលាម៉ោង១៦និង៣០នាទី​ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខផ្សារស៊ិនជូរី​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិតាងួន១​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ហេីយព្យាយាមគេចខ្លូន តែត្រូវនគរបាលស្រាវជ្រាវតាមចាប់បានមកវិញនៅចំណុចផ្លូវ១៩៨៦​ ភូមិភ្នំពេញថ្មី​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស្រាន ស្រីឡាង ភេទស្រីអាយុ២២ឆ្នាំ​ មុខរបរលក់ដីឡូត៍​ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះសារ៉ា​ បាត់​ ភេទប្រុសអាយុ១៩ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិក្រាំងអង្ក្រង​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបនាងបានជិះម៉ូតូចេញពីផ្ទះនៅម្តុំទឹកថ្លាបំណងទៅមន្ទីរពេទ្យក្បែរផ្សារពោធិ៍ចិនតុង​ ដោយធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយធ្វេីសកម្មភាពឆក់ការបូបស្ពានពីនាងបានសម្រេចហេីយគេចខ្លួនបាត់ន ។

សាក្សីបន្តថា​ បន្ទាប់មករូបនាងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបានកាកាបទី១​ ដេីម្បីសុំការអន្តរាគមន៍ដោយក្នុងការបូបមានទូរស័ព្ទភ្ជាក់ប្រព័ន្ធGPS ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះរួចក៏ធ្វេីការស្រាវជ្រាវតាមរយះប្រព័ន្ធGPSរហូតកំណត់មុខសញ្ញាបាននិងធ្វេីការឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃុំខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ សុខា សែនជ័យ


ចែករំលែក៖