ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ ជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចប្រជុំ ​G-20 នៅអារ៉ាប៊ីសាអូឌីត

ចែករំលែក៖

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ ប្រទេស ដែលមានសេដ្ឋកិច្ចរីកចំរើនទាំង ២០ ហៅកាត់ថា (G-20​) បានជួប ប្រជុំគ្នា​នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី​២៣ ខែកុម្ភៈ ដោយមន្ត្រីទាំងអស់បានសម្រេចបន្តតាមដាន ផលប៉ះពាល់ សេដ្ឋកិច្ចបង្កឡើងដោយវីរុសកូវីដ-១៩។

ជាមួយគ្នានោះ ប្រទេសទាំង ២០ និងស្ថាប័នសេដ្ឋកិច្ច​ពិភពលោក​ និងអនុម័តគោលនយោបាយ ទប់ស្កាត់ផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល​ ដោយសារតែកូវីដ-១៩ ។

ជាមួយគ្នានេះនាយក IMF ព្រមានថា ការស្តារសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងហានិភ័យ ដោយសារការផ្ទុះមេរោគរាតត្បាត (COVID-19) ហើយរាលដាលកាន់តែខ្លាំងនៅលើពិភពលោក។ នាយកស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាន់តែ IMF លោកស្រី គ្រីស្តាលីណា ហ្សកគាវ៉ា (Kristalina Georgieva) បានលើកឡើងថា ការផ្ទុះមេរោគរាតត្បាត (COVID-19) នៅក្នុងប្រទេសចិន និងការរីករាលដល់ប្រទេសប្រមាណ ជាង៣០ប្រទេស ​ផ្សេងទៀតនៅលើពិភពលោក ធ្វើឲ្យ ការខិតខំស្តាសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងហានិភ័យ ។

ការលើកឡើងរបស់លោកស្រី Kristalina Georgieva ខាងលើនេះ បានកើតមាននៅក្នុងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រី នៃបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច ពិភពលោក G20 ព្រមទាំងនាយកធនាគារកណ្តាលនានាលើពិភពលោក ដែលប្រព្រឹតទៅនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លោកស្រី Kristalina បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «វាគឺជាសោកនាដកម្មមនុស្សជាតិ (ការរាតត្បាតនៃ COVID-19) ប៉ុន្តែក៏ជាផលប៉ះពាល់វិជ្ជមាន ចំពោះសេដ្ឋកិច្ចផងដែរ…»។

គួរបញ្ជាក់តាមការលើកឡើង របស់នាយកស្ថាប័ន IMF ខាងលើនេះទៀតថា នៅក្នុងការកើតឡើងនៃករណីឆ្លងមេរោគ (COVID-19) នៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត កំណើនសេដ្ឋកិច្ចសកលនឹងទទួលរងផលប៉ះពាល់ ហើយជាការពិតយើងទាំងអស់គ្នាមានក្តីសង្ឃឹម ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តៃពេលនេះភាពមិនច្បាស់លាស់បានលេចចេញមកហើយ ដោយយើងគួររៀបចំសេនារីយ៉ូថ្មីៗទៀត សម្រាប់អ្វីដែលនឹងកើតឡើងដោយឥតព្រាងទុក៕


ចែករំលែក៖