ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធតាមទាន់ប្ដីកំហូចចូលមកដេកនៅផ្ទះស្រីកំណាន់ចិត្ត មួយកន្លែងហើយមិនព្រមចេញមកផ្ទះវិញ ក្នុងសង្កាត់ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០ មានស្ត្រីម្នាក់បានអះអាងថាខ្លួនបានតាមទាន់នឹងឃើញប្ដីមកផឹកសុីហើយដេកនៅក្នុងផ្ទះរបស់ស្រីកំណាន់ចិត្តមួយកន្លែងដែលស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  តាមប្រភពព័ត៌មានពីស្ត្រីដែលជាប្រពន្ធមានឈ្មោះ ចន្ធី តាំងហូយ អាយុ៣៣ ដែលមានកូនប្រុស ស្រីចំនួន៤នាក់បានឲ្យដឹងថាខ្លួនបានតាមទាន់ប្ដីកំហូចមកដេកនៅផ្ទះរបស់ស្រីកំណាន់ចិត្តតាំងតែពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២០ រហូតទល់មកដល់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០នៅតែមិនព្រមចេញមកផ្ទះវិញ ដូចជាដឹងថាប្រពន្ធបានមកអង្គុយឃ្លាំចាំមើលនៅនឹងមុខផ្ទះរបស់ស្រីកំណាញ់ចិត្តនោះទើបមិនព្រមចេញមកក្រៅទាល់តែសោះដោយគាត់អង្គុយរង់ចាំតាំងពីព្រឹករហូតដល់ល្ងាច ប្រភពពីស្រី្តដែលជាប្រពន្ធបានបន្តទៀតឲ្យដឹងថាប្ដីរបស់គាត់ដែលមានឈ្មោះសេង សុភក្ត្រា អាយុ៣២ឆ្នាំមានមុខរបរ រកសុីខួងគ្រីស្ត និងស្រីកំណាន់ចិត្តដែលមានឈ្មោះវន មុី មុី អាយុ២៤ឆ្នាំមុខរបរធ្វើការក្នុងKTVនោះធ្លាប់បានធ្វើកិច្ចសន្យាថានឹងឈប់ទាក់ទងជាមួយគ្នាកាលពីថ្ងៃទី ១៥ខែធ្នូ ឆ្នាំ ២០១៩នៅនឹងមុខអាជ្ញាធរមានសមត្ថកិច្ចម្ដងរួចមកហើយ តែប្តីកំហូច នឹងស្រីកំណាន់ចិត្តនោះមិនព្រមឈប់នៅតែបន្តមានទំនាក់ទំនងជាមួយគ្នារហូតមកដល់ថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២០ ទើបខ្លួនតាមទាន់នឹងឃើញប្ដីកំហូចចូលមកផឹកសុីហើយដេកនៅផ្ទះរបស់ស្រីកំណាន់ចិត្ត ក៏បានរាយការណ៍ដល់សមត្ថកិច្ចដើម្បីនឹងធ្វើការកោះហៅប្ដីរបស់ខ្លួនឲ្យចូលខ្លួនមកបំភ្លឺនៅក្នុងករណីនេះ។ បច្ចុប្បន្នស្ត្រីដែលជាប្រពន្ធបានដាក់ពាក្យបណ្ដឹងទៅខាងអាជ្ញាធរដែលមានសមត្ថកិច្ចឲ្យជួយពន្លឿននិងធ្វើការដោះស្រាយចំពោះប្ដីកំហូចរបស់ខ្លួននេះនៅនឹងមុខច្បាប់ ៕  ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖