ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដែលបើកបរដោយជនបរទេសក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍នេះ បានកើតមានឡើងនៅកាលពីម៉ោង10.00នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវបេតុងលេខ៤៥ ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាល ឲ្យ៖ ១. ឈ្មោះ ហែម ជ្រិន អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ២.ឈ្មោះ ថ្លាង អ្នករួមដំណើរលើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។ ៣.ឈ្មោះ ផល្លី អ្នករួមដំណើរលើម៉ូតូ របួសធ្ងន់ ជនរងគ្រោះមានទីលំនៅភូមិឃុំកើតហេតុ ចំណែក រថយន្ត និងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងនាំមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្ត ៕ ឆ្លាម សមុទ្រ