ភ្នំពេញ៖ ជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិន ដូចគ្នាដាក់ក្នុងរថយន្ត មួយគ្រឿង តែត្រូវសមត្ថកិច្ចខណ្ឌ ៧មករា សហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបពក់ព័ន្ធករណីហឹង្សាដោយចេតនា និង រំលោភទំនុកចិត្ត ឥលូវត្រូវបាន នៃស្នងការនគរបាលរាជធានីភ្នំពេញដោះលែងវិញហើយ។
គួរបញ្ចាក់ថា កាលពីនៅរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចមុខផ្ទះលេខ២៣Eo តាមបណ្ដោយផ្លូវលេខ១១១ កែងផ្លូវលេខ២៤២ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនមានទី១ ឈ្មោះ Lin xiaodong ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរអាជីវក ស្នាក់នៅសណ្ឋាគារសំពៅមាស ផ្លូវលេខ១៦១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ (ករណីរំលោភលើទំនុកចិត្ត) ,ទី២ ឈ្មោះ Pan Zijian ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរនិស្សិតនិងបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសណ្ឋាគារណាហ្គា២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ករណីហឹង្សា ដោយចេតនា) ,ទី៣ឈ្មោះ Cao zhipeng ភេទប្រុសអាយុ២៩ឆ្នាំជនជាតិចិន មុខរបរជំនួញធ្វើផ្លូវស្នាក់នៅសណ្ឋាគារណាហ្គា ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ករណីហឹង្សាដោយចេតនា), ទី៤ឈ្មោះ Hai ganshinភេទប្រុសអាយុ៣១ឆ្នាំជនជាតិចិន មុខរបរបើកបររថយន្ត ស្នាក់នៅសណ្ឋាគារណាហ្គា ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ករណីហឹង្សា ដោយចេតនា) ,ទី៥ឈ្មោះ Na ten ភេទប្រុស អាយុ២៨ឆ្នាំជនជាតិចិន មុខរបរមិនទាន់មាន មិនចាំកន្លែងស្នាក់នៅ ក្នុងក្រុងភ្នំពេញ (ករណីហឹង្សាដោយចេតនា) ក្រោយឃាត់ខ្លួនយើងបានធ្វើតេស្ត ( ពិនិត្យទឹកនោមពុំមានសារធាតុញៀន)។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីអំឡុងខែមករា ឆ្នាំ២០២០ បុរសជនជាតិចិន រងគ្រោះឈ្មោះ Pan Zijan បានស្គាល់គ្នា តាមឆាតជាមួយជនសង្ស័យ ដោយម្នាក់នៅប្រទេសចិន និង ម្នាក់នៅប្រទេសកម្ពុជា លុះថ្ងែទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានឆាតទាក់ទងទៅជនសង្ស័យ ដើម្បីរកទិញម៉ាស់ចំនួន 1300000 (មួយលាន ៣០ម៉ឺន) ពេលទាក់ទងគ្នា និង តម្លៃម៉ាស់រួចមក ជនរងគ្រោះបានផ្ញើរប្រាក់ចូលលេខ កុងរបស់ជនសង្ស័យឈ្មោះ Lin xiaodong ចំនួន 2621571 យន (ពីរលាន ហុកសិបពីរម៉ឺន មួយពាន់ប្រាំរយចិតសិបមួយ) ពេលវេលុយហើយ ជនសង្ស័យ បានសន្យាថាប្រគល់ម៉ាស់ អោយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ លុះដល់ថ្ងៃកំណត់ បានផ្ញើរម៉ាស់អោយតែចំនួន 100000 (ដប់ម៉ឺន) ម៉ាស់តែប៉ុណ្ណោះ ដោយផ្ញើរម៉ាស់ខុសការសន្យា ជនរងគ្រោះ បានមកប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ ដើម្បីជួបជាមួយជនសង្ស័យ បានជួបគ្នា និង បានទាយកប្រាក់ដែលនៅសល់វិញ តែជនសង្ស័យ មិនមានប្រាក់អោយវិញ ដែលជាហេតុធ្វើឲ្យមានបញ្ហាកើតឡើង ប្រតាយប្រតបគ្នា រហូតឈានដល់ ចាប់ជនសង្ស័យរុញចូលរថយន្តហើយបើករថយន្តចេញតែត្រូវកំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍បឹងព្រលិត បានឃើញហើយដេញឃាត់បានរថយន្តនៅ ចំណុចរង្វង់មូលគួចកាណុង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករាតែម្តង និង បានដកហូតរថយន្តចំនួនបីគ្រឿង ដោយទី១ម៉ាកតូយូតា ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-8851, ទី២ ម៉ាក តូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-6221 និង ទី៣ ម៉ាក តូយូតា អាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខ 2BD-6767 ជាយានយន្តរបស់ជនជាតិចិនទាំង៥នាក់។
ក្រោយមក កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា រួចជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ចូនជនសង្ស័យចំនួន ៥នាក់ខាងលេីនេះ ឥលូវត្រូវបាន ស្នងការនគរបាលរាជធានីភ្នំពេញដោះលែងវិញហើយ៕ សរស្មី