ភ្នំពេញ ៖ ករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកអំបោះរបស់ក្រុមហ៊ុន XINLONGTAL (Cambodia) INDUSTRIAL CO,LTD (ផលិតអំបោះ) កាលពីវេលាម៉ោង១២និង០៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ យ៉ាងសន្ធោសន្ធៅ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនករណីគ្រោះអគ្គីភ័យនេះកើតឡើងគេឮសូរសម្លេងផ្ទុះយ៉ាងខ្លាំងរួចក៏បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតរាលដាលដល់នៅក្នុងឃ្លាំងតែម្ដង ។
សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះម្ចាស់ឃ្លាំង អ៉ឹង ប៊ុនប៉េង អាយុ ៥៥ឆ្នាំ មុខរបរម្ចាស់ឃាំង សញ្ជាតិខ្មែរ អស័យដ្ឋានផ្ទះលេខ ដែលបានជួលអោយទៅជន ជាតិចិនដែលមានឈ្មោះ LIN XIAN MIAN សញ្ជាតិចិន កាន់លិខតឆ្លងដែនលេខ P CHN EE ៦៧១៦៣៣០។
សមត្ថកិច្ចបានបន្ដថា មូលហេតុនៃផ្ដើមអគ្គីភ័យនេះឡើង គឺបណ្ដាលមកពីទុស្សេខ្សែភ្លេីង រួចឆាប់ឆេះមកលេីសំឡី សម្រាប់ផលិតអំបោះបណ្តាលឲ្យឆាបឆេះរាលដាលតែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ថា ទំហំនៃការខូច ខាតឃ្លាំង ១៦គុណ៦០ម៉ែត្រ ឆ្អឹងដែកប្រក់ស័ង្កសីទាំងស្រុង រថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយអន្ដរាគមន៍ពន្លត់អគ្គីភ័យនេះ ៕ ភារ៉ា ដង្កោ