ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នង នៅសល់តែផេះនិងធ្យូងដោយសារទុស្សេខ្សែភ្លើង

ចែករំលែក៖

ខេត្តក្រចេះ​ ៖  មានគ្រោះអគ្គីភ័យកើតឡើងកាលពី វេលាម៉ោង ៣និង៤០នាទី ថ្ងៃ សុក្រ ៦កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ជួង អឿន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ប្រពន្ធឈ្មោះ ម៉ុន ធីដា អាយុ ៣១ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ហើយផ្ទះនេះមានទំហំ ៥ម×៧ម ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី (ឆេះទាំងស្រុង)ដោយសារឆ្លងចរន្តអគ្គីសនី ។

ម្ចាស់ផ្ទះបានឲ្យដឹងថា អគ្គិភ័យនេះធ្វើឲ្យគាត់ខាតបង់ផ្ទះមួយខ្នង និងសម្ភារៈប្រើប្រាស់មានទឹកប្រាក់សរុបប្រហែល ៣០០០ ដុល្លារ ។
ករណីមានអគ្គិនេះដែរមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងក្រចេះចេញធ្វើអន្តរាគមន៍ ១ គ្រឿង ពន្លត់អស់ទឹក១រថយន្ត រថយន្តស្នងការដ្ឋានគរបាលខេត្ត ១ គ្រឿង អស់ទឹក១គ្រឿង និងរថយន្តដឹកទឹករបស់ប្រជាពលរដ្ឋចំនួន ២ រថយន្ត ទើបភ្លើងរលត់ទាំងស្រុង។យ៉ាងណាក្នុង ហេតុការណ៍នេះភ្លើងពុំមានរាលដាលដល់ផ្ទះផ្សេងទៀតឡើយ និងមិនមានបង្កឲ្យមនុស្សរងរបួសនោះទេ សហការី

 


ចែករំលែក៖