ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះគ្មានមនុស្សនៅសោះ វិកយបត្រទឹកចេញមកអស់ជាង៥លានរៀល

ចែករំលែក៖

ភ្នំពេញ៖ ទៀតហើយបញ្ហាការប្រើប្រាស់ទឹកស្អាត ពលរដ្ឋប្រតិកម្មខ្លាំងៗ ! “ខណៈផ្ទះគ្មានមនុស្សនៅសោះ វិកយបត្រទឹកចេញមកអស់ជាង៥លានរៀល” ក្នុងនោះ ប្រជាពលរដ្ឋមួយរូប រស់នៅរាជធានីភ្នំពេញ បានប្រតិកម្មខ្លាំងៗនឹងរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដោយអះអាងថា “ផ្ទះគ្មានមនុស្សនៅសោះ វិកយបត្រទឹកចេញមកអស់ជាង៥លានរៀល” ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ “Solida Chhaiychanrithy” បង្ហោះកាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញនេះថា “ផ្ទះនេះមិនមានមនុស្សនៅទេប៉ុន្តែវិក្កយបត្រខែនេះអស់ជាង៥លាន​រៀល(ជាងមួយពាន់ដុល្លា)ពេលយេីងទៅសួរនាំភាពមិនប្រក្រតីនេះក៏ជួបមន្ត្រីជំនាញប៉ន្តែសំគាល់ឃេីញថានៅមានមន្ត្រីរក្សាឥរិយាបទមិនតាមកំណែទម្រង់សុីជម្រៅរបស់រាជរដ្ឋាភិបាលសោះ។ ជួយពិចារណាផងបងប្អូនអេីយផ្ទះនៅលេីផ្លូវក្នុងក្រុងមិនមានកាយដីធ្វេីផ្លូវឬដាក់លូទេហេីយក៏គ្មានអ្នកលួចទឹកចេញពីផ្ទះនេះដែរហេតុអ្វីលោកទឹកអស់ជាងប្រាំលាន​ខណ:អគ្គីសនីអស់តែបីពាន់រៀល? ឬនាឡិកាស្ទង់នោះវិលមុខ?”។

គណនីហ្វេសប៊ុក ដដែលបន្តថា “យេីងស្នេីសុំអោយមន្ត្រីផ្នែក(ជាង)មកជួយមេីលពីភាពមិនប្រក្រតីនេះគេថាចាំសប្តាហ៍ក្រោយយ៉ាងហី! សុំថ្ងៃត្រឹមថ្ងៃចន្ទ័ក្រោយនេះក៏មន្ត្រីមិនព្រមទេចាំមួយសប្ដាហ៍សិន។ អញ្ចឹងបេីត្រូវបង់មួយខែៗជាងមួយពាន់ដុល្លានោះខ្ញុំសូមប្រកាសលក់ផ្ទះនេះចោលព្រោះគ្មានលុយបង់ទឹកទេ”

បញ្ហានេះ សង្ឃឹមថា នឹងមានបកស្រាយពីខាងរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កុំអោយប្រជាពលរដ្ឋ ខឹងសម្បារបែបនេះ ៕សុខខេមរា


ចែករំលែក៖