បរទេស ៖ ក្រោយមួយថ្ងៃដែលព្រះមហាក្សត្រម៉ាឡេស៊ីតែងតាំងលោក Muhyiddin Yassin ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ បើទោះបីទទួលបានសិទ្ធក្នុងការបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែវិវាទនយោបាយនៅក្នុងប្រទេសនេះមិនទាន់បញ្ចប់នៅឡើយទេ។
អតីតនាយករដ្ឋមន្ត្រី Mahathir អាយុ៩៤ឆ្នាំ ធ្លាប់ដឹកនាំម៉ាឡេស៊ីជាច្រើនទសវត្សរ៍កន្លងមកបាននិយាយថា ការតែងតាំង លោក Muhyiddin Yassin ធ្វើជានាយករដ្ឋមន្ត្រីគឺជារឿងខុសច្បាប់រធម្មនុញ្ញទាំងស្រុង ។ លោកMahathirបានប្តេជ្ញាថា នឹងជំរុញឲ្យសភា បោះឆ្នោតសម្រេចជាថ្មី។តាមរដ្ឋធម្មនុញ្ញ អ្នកដែលមានសំឡេភាគច្រើននៅក្នុងរដ្ឋសភា ដែលមាន២២២ អាសនៈ ទើបអាចក្លាយជានាយករដ្ឋមន្ត្រីបង្កើតរដ្ឋាភិបាលដឹកនាំប្រទេស ។
នៅក្នុងសេចក្តីប្រកាស គណបក្សសម្ព័ន្ធដឹកនាំ Pakatan Parapan បានលើកឡើងថា មានតំណាងរាស្ត្រដល់ទៅ១១២នាក់គាំទ្រលោក Mahathir ទាំងនោះបង្ហាញឲ្យឃើញថាលោក Mahathirទើបជាអ្នកត្រូវបន្តកាន់តំណែងដឹកនាំរដ្ឋាភិបាល មិនមែន លោកMuhyiddin Yassin នោះលើយ។
ការមិនឯកភាពគ្នានោះ ជាសញ្ញាអវិជ្ជកមានដល់នយោបាយ ក្នុងប្រទេសម៉ាឡេស៊ី ដោយអាចជំរុញឲ្យមានវិវាទយូអង្វែងទៅមុខទៀត ប្រសិនបើមិនមានការរៀបចំឲ្យបោះឆ្នោតជាថ្មីនៅក្នុងសភា។
តំណាងរាស្ត្រក្រោមឱវាទរបស់លោក Mahathir មិនអាចទទួលយកនៅការតែងតាំង ខាងលើបានឡើយដោយសារតែ អ្នកដែលមានសំឡេងគាំទ្រតិចជាង ក្លាយទៅជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសទៅវិញ៕ ម៉ែវ សាធី