កំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូ វបានសមត្ថកិច្ចធ្វើការឃាត់ខ្លួ នបន្ទាប់ពីធ្វើសកម្មភាពយកកាំបិ តដេញកាប់គេកាប់ឯងផ្អើលពេញភូមិ។ ក្រោយឃាត់ខ្លួនទើបដឹងថាជនបង្កគឺ ជាមនុស្សញៀនថ្នាំ(បែកថ្នាំ)ត្រូ វបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់កា រតាមផ្លូវច្បាប់។
ហេតុការណ៍ដេញកាប់ប្រហារទៅលើអ្នកដ៏ទៃពីសំណាក់ជនបែកថ្នាំកើតឡើ ងកាលពីរសៀលថ្ងៃទី0 2 ខែមីនា 2020 នៅចំណុចភូមិច្រាមត្បូងឃុំព្រះនិ ព្វានស្រុកគងពិសីខេត្តកំពង់ស្ពឺ ជនសង្ស័យមានឈ្មោះធ្លកចេកហៅទីបុរសអាយុ 25 ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ 2 នាក់ដែលរងនូវការកាប់ប្រហារនឹងឈ្ មោះ អំ សំអុលភេទប្រុសអាយុ 48 ឆ្នាំរស់នៅភូមិដុតកំបោឃុំព្រះនិ ព្វានស្រុកគងពិសីនិងឈ្មោះឌឿនឌី រីភេទប្រុសអាយុ 45 ឆ្នាំរស់នៅភូមិវាលថ្លាន់សង្កាត់ គងនយខណ្ឌដង្កោរាជធានីភ្នំពេញ។
ប្រភពបានឱ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់កំពុងជុំគ្នាពិភាក្សារឿងការងាររកស៊ីស្រាប់ តែលេចឈ្មោះធ្លកចេកបានយកកាំបិតផ្គាក់ដេញកាប់ទៅលើជនរងគ្រោះទាំង 2 បណ្ដាលឱ្យឈ្មោះអ៊ុំសំអុលត្រូ វជនសង្ស័យកាប់ចំគូទខាងស្ដាំក្រោ យមកជនសង្ស័យក៏បន្តទៅដេញកាប់ឈ្មោះ ឌឿនឌីរីបណ្ដាលឲ្យរងរបួសក្រោមត្រចៀកខាងស្ដាំជាដំណំផងដែរ។
ប្រភពបន្តថាក្រោយបង្កប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះ មកឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ ការតាមនីតិវិធីច្បាប់។សមត្ថកិច្ចបានបញ្ជាក់ថាក្រោយធ្វើការឃាត់ ខ្លួនជនសង្ស័យបានហើយទើបដឹងថា ជនសង្ស័យរូបនេះជាមនុស្សញៀនថ្នាំ បែកថ្នាំរហូតលែងដឹងអីទើបបង្កជា អំពើហិង្សាទៅលើអ្នកដ៏ទៃបែបនេះទោះ ជាយ៉ាងណាជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកា ន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការបន្តតាមនីតិវិធី៕ សេនាស័ក្តិ