(កំពង់ធំ) ៖ ព្រោះតែជីដូនមានការធ្វេសប្រហែ សទើបបណ្តាលឱ្យក្មេងប្រុសម្នាក់ ចុះលេងទឹកស្រះហើយលង់ស្លាប់យ៉ា ងអាណោចអាធម័ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១១ និង ០០នាទីថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែមីនាឆ្នាំ ២០២០ នៅភូមិក្រសាំង”ខ” ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សពកុមាររងគ្រោះមានឈ្មោះសូ តេឈ ភេទប្រុស អាយុ ០៥ ឆ្នាំ នៅក្នុងបន្ទុករស់នៅភូមិក្រសាំង( ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឪពុកឈ្មោះ សួន សូអាយុ ៣១ ឆ្នាំ មុខរបរកសិករ និង
ម្តាយឈ្មោះ មួន ឃាន់ អាយុ ២៩ ឆ្នាំ មុខរបរកសិករ។
តាមការបំភ្លឺរបស់ ឈ្មោះ កាយ អូន ភេទស្រី អាយុ ៦៦ឆ្នាំ ត្រូវជាជីដូនបង្កើតអោយដឹងថា៖ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១ និង ០០នាទី (ដឹងដោយសិស្ស ចេញពីសាលា)គាត់ត្រូវទៅផ្លាស់គោ នៅខាងក្រោយផ្ទះចម្ងាយប្រហែល ២៥០ម៉ែត្រពីផ្ទះ.ពេលនោះចៅរបស់គា ត់(សព) វារត់ទៅតាមទៅ ដល់ត្រង់ពាក់កណ្តាលផ្លូវ ប្រហែល១០០ម៉ែត្រពីផ្ទះ ចៅរបស់គាត់បានឈប់នៅមើលក្មេងប្រុ សម្នាក់ ឈ្មោះ ធួន.ភក្តី ភេទប្រុស អាយុ ០៥ឆ្នាំ នៅភូមិ/ឃុំជាមួយគ្នា កំពុងលេងទឹកស្រះ គាត់បានប្រាប់ចៅរបស់គាត់ថា កុំអោយចុះលេងទឹក ព្រោះចៅឯងមិនចេះហែលទេ គាត់ក៏ដើរបង្ហួសទៅផ្លាស់គោ២ក្បា ល នៅចម្ងាយ ១០០ម៉ែត្រពីស្រះ លុះប្រហែលជា០៥នាទីក្រោយ ពីគាត់ផ្លាស់គោរួច ក៏ប្រញ៉ាប់ត្រលប់មករកចៅវិញ តែមិនឃើញចៅ គាត់ក៏រត់ទៅហៅឪពុកវាអោយទៅរា វរកក្នុងទឹកស្រះ ដែលចៅគាត់ឈប់នៅមើលគេ លេងទឹកនោះ មួយសន្ទុះទើបរាវរកឃើញចៅរបស់គាត់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
និងតាមការបំភ្លឺរបស់ឈ្មោះ ធួន.ភក្តី ភេទប្រុស អាយុ ០៥ ឆ្នាំ អោយដឺងថា៖ វាបានឃើញក្មេង (សព) ទៅតាមយាយវាផ្លាស់គោ ពេលដល់កន្លែងទឹកស្រះ ក្មេងនោះនៅអង្គុយ លេងក្បែរមាត់ស្រះ បន្ទាប់មកក្មេងនោះក៏ដើរចុះទៅក្ នុងទឹកតែម្តង ចំណែកវាក៏ដើរទៅផ្ទះបាត់ទៅ។
ក្រោយពីទទួលបានដំណឹងភ្លាមកម្លាំ ងជំនាញស្រុក និង ប៉ុស្តិ៍ រដ្ឋអំណាចមូលដ្ឋានបានចុះពិនិត្យសព ពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ ព័ន្ធនឹងករណីឃាតកម្មឡើយ ហើយបានធ្វើការសន្និដ្ឋានថា៖ កុមាររងគ្រោះស្លាប់ដោយសារលង់ ទឹកស្រះ ។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយយើងបានបានធ្វើកំណត់ហេ តុប្រគល់សាកសពឲ្យក្រុមគ្រួសារធ្ វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី