ព័ត៌មានទាន់ហេតុការណ៍៖

សិស្សជប៉ុន៥នាក់សុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ខណៈអ្នកគ្រប់គ្រងវិទ្យាស្ថានបច្ចេកទេសគីរីរម្យ បញ្ចប់ការសិក្សាមុនកិច្ចសន្យា ថែមទាំងឲ្យសន្តិសុខប្រើហិង្សាដាក់ពួកគាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឺកថ្ងៃ ចន្ទ ៩កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២០ សិស្សប្រុសជនជាតិជប៉ុនចំនួន៥រូប បានកើតទុក្ខមិនសុខចិត្ត ខណៈដែលអ្នកគ្រប់គ្រងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសម្រេចបញ្ចប់ការសិក្សារបស់ពួកគាត់មុនកិច្ចសន្យាសិក្សា ដោយពួកគាត់មិនមានធ្វើខុសក្នុងវិន័យសាលាណាមួយទាល់តែសោះ រួចថែមទាំង ែមទាំងឲ្យសន្តិសុខប្រើហិង្សាដាក់ពួកគាត់ទៀត

បើតាមការរៀបរាប់ពីបុរសជនជាតិជប៉ុនម្នាក់ ក្នុងចំណោមគ្នា៤នាក់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់មកក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ដំបូងឡើយពួកគាត់បានធ្វើដំណើរពីប្រទេសជប៉ុន មកសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាគីរីម្យផ្នែក IT ព័ត៌មានវិទ្យា ដោយបង់ការសិក្សាក្នុងម្នាក់១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយពួកគាត់ធ្វើកុងត្រារៀនចំនួន៤ឆ្នាំ ទើបបញ្ចប់ ប៉ុន្តែការសិក្សារបស់ពួកគាត់ ទើបតែបានមួយឆ្នាំ ស្រាប់តែខាងសាលាបានចេញលិខិតបញ្ចាប់ការសិក្សាពួកគាត់ ដោយចោទប្រកាន់ថា ពួកគាត់មានការប្រើទូរសព្ទ័ថតរូបភាពនៅក្នុងសាលប្រជុំ និងទិដ្ឋភាពក្នុងសាលា ហើយមានការបង្ហោះរិះគន់ទៅលើសាលា។

តាមការបញ្ជាក់ពីសិស្សជនជាតិជប៉ុនទាំង៥នាក់ ថា ពួកគាត់មិនបានថតរូប ឬបង្ហោះ និងធ្វើខុសវិន័យក្នុងសាលានោះទេ តែមិនដឹងរឿងអីស្រាប់តែអ្នកគ្រប់គ្រងសាលា បានបញ្ជាឲ្យសន្តិសុខ ដែលយាមមើលការខុសត្រូវសាលា មកឃាត់ពួកគាត់ ដើម្បីដកយកទូរសព្ទ័ និងធ្វើការឆែកដោយមិនបានសុំគាត់ត្រឹមត្រូវទេ ហើយសន្តិសុខនោះក៏បានប្រើអំពើហិង្សាមកលើពួកគាត់ថែមទៀតផង។

ជាចុងក្រោយសិស្សជនជាតិជប៉ុនទាំង៥នាក់ ដែលត្រូវបានសាលាបញ្ចប់ការសិក្សា ព្រមទាំងឲ្យសន្តិសុខប្រើហឹង្សាមកលើពួកគាត់ទៀត សម្រេចដាក់ពា្យបណ្តឹងស្នើសុំឲ្យអាជ្ញាធរ និងក្រសួងពាក់ពន្ធ័ ជួយរកដំណោះស្រាយជូនពួកគាត់ផង ព្រោះពួកគាត់គ្មានកំហុសទេ

ជុំវិញករណីនេះ អង្គភាពសារព័ត៌មាននគរវត្ត មិនអាចធ្វើការទំនាក់ទំនងទៅអ្នកគ្រប់គ្រងវិទ្យាស្ថានបច្ចេកទេសគិរីរម្យដើម្បី សុំការបំភ្លឺបានទេ ដោយគ្មានលេខទូរស័ព្ទ។ តែយ៉ាងណាគេសង្ឃឹមថា អ្នកគ្រប់គ្រងវិទ្យាស្ថានបច្ចេកទេសគិរីរម្យ ពេលបានដឹងរឿងនេះហើយ នឹងធ្វើការបំភ្លឺជូនមតិមហាជនបានជ្រាបមិនខាន សហការី


ចែករំលែក៖