ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃមានប្រុស-ស្រី២នាក់លោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារកសពមិនឃើញ

ចែករំលែក៖

ភ្នំពេញ៖មួយថ្ងៃមានមនុស្សប្រុស-ស្រីពីរនាក់បានមកលោតទឹកសម្លាប់លើស្ពានជ្រោយចង្វាចាស់បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ។ ដែលហេតុការណ៍ទី១កើតឡើងនៅម៉ោង៨ និងមួយករណីទៀតកើតឡើងនៅម៉ោង២នឹង៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ករណីទី១. នារីដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ជឹម រំដួល អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងមានកូនប្រុសស្រី២នាក់។
បើតាមប្រភពព័ត៌មានពីសាច់ញាតិនារីដែលលោតទឹកសម្លាប់បានឲ្យដឹងថា មិនដឹងថាជនរងគ្រោះមានវិបត្តិអ្វីទេនៅក្នុងគ្រួសារ ហើយនៅព្រឹកថ្ងៃកើតហេតុនារីជនរងគ្រោះបានជិះរថយន្តពីស្រុកកំណើតមកភ្នំពេញ មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាលិចបាត់រកសពមិនឃើញ។

ករណីទី២.បើតាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ
មានអាយុប្រហែលជិត៣០ឆ្នាំ ស្លៀកខោខូវប៊យ បានឈរនៅលើស្ពានជ្រោយចង្វាចាស់ រេរ៉រលើស្ពានរយៈពេលជិត២ម៉ោង ក៏សម្រេចចិត្តលោតចូលទឹកសម្លាប់។ ភ្លាមៗនោះបុរសដែលលោតទឹកសម្លាប់ខ្លួនបានបក់ដៃហៅគេឲ្យជួយបានមួយសន្ទុះក៏លិចសពចូលក្នុងទឹកទន្លេបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចេញទូកស្វែករកសពជនរងគ្រោះទាំងពីរដែរតែរកមិនឃើញ៕ជ្រោយពេជ្រ


ចែករំលែក៖