ខេត្តពិធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើពេលយប់ បណ្ដាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ ខណៈអាចជាការធូរលុងពីសំណាក់មន្រ្តីជំនាញសណ្ដាប់ធ្នាប់ ។
ជាក់ស្ដែងមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង១០ និង
២០នាទី យប់ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ យ៉ាន់ រីណា ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ នៅម៉ោងខាងលើគេឃើញឈ្មោះ ធឿន ចន្ថា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជិះម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា សេរីឆ្នាំ ២០១១ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A 4252 ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើងក្នុងល្បឿនលឿនគួរសម លុះទៅដល់កន្លែងកើតហេតុបានជ្រុលបុកគោយន្ត្រៃដឹកជម្រៀកឈើពីក្រោយ បណ្ដាលឲ្យជុងស្លាប់ភ្លាមៗយ៉ាងរន្ធត់ អ្នក់បើកបរគោយន្តឃើញហេតុការណ៍បែបនេះគេចខ្លួនបាត់ ។
ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តដឹកឈើបណ្ដាលឲ្យស្លាប់ គេឃើញមន្រ្តីជំនាញចុះដល់កន្លែងកើតហេត ដើម្បីកំណត់ហេតុប្រគល់ទទួលជនរងគ្រោះ ជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងគោយន្តដឹកឈើ និងម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបន្តនីតិវិធី ៕ បុឹម ពិន