ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យសាលាឧទ្ធរណ៏ដោះលែងម្ចាស់ហាងលក់ស្រាក្លែងក្លាយបន្ទាប់ពីសមត្ថកិច្ចបង្ក្រាបជិត៤ខែ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ កន្លងមកសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យបានបើកប្រតិបត្តិការយ៉ាងក្ដៅគគុកល្បីពេញក្រុងប៉ោយប៉ែតទៅលើទីតាំងស្រាក្លែងក្លាយ(បន្លំម៉ាកស្រា) ចំនួន៤ទីតាំងនិងឃាត់មនុស្សចំនួន៤នាក់ផងដែរ ដែលក្នុងនោះគេបានស្គាល់ច្បាស់ជាងគេគឺឈ្មោះថៃ ម៉ាឡា ភេទប្រុស អាយុ៣០ឆ្នាំ ជាម្ចាស់ហាងស្រាយីហោ តុលាលក់ស្រាគ្រប់ប្រភេទនិង ជាមេឈ្មួចែកចាយស្រានាំចូលនៅក្រុងប៉ោយប៉ែត ការបង្រ្កាបនេះធ្វើឲ្យមហាជនក្រុងប៉ោយប៉ែតសម្តែងការកោតសរសើចំពោះស្នាដៃរបស់សមត្ថកិច្ចដែលចូលរួមកាត់បន្ថយប៉ះពាល់សុខភាពខណៈមហាជននិយមហូបស្រាថ្លៃតែគ្មានគុណភាពត្រូវឈ្មួញខាងលើក្លែងបន្លំ

ប្រជាពលរដ្ឋដែលបានដឹងរឿងនេះបានឲ្យដឹងថា ការបង្ក្រាបស្រាក្លែងក្លាយនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅក្បែរសាលារៀនបាលិលេយ្យ២ឋិតនៅ ភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលរហូតមកដល់ថ្ងៃនេះមានរយៈពេលជិត៤ខែមកហើយដោយក្នុងនោះសមត្ថកិច្ចឃាត់មជនជាប់ពាក់ព័ន្ធរឿងនេះ៤នាក់ក្នងនោះមានឈ្មោះ ថៃ ម៉ាឡា ផងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយសាលាដំបូងខេត្តបានផ្តន្ទាទោសតាមច្បាប់រួហើយ ។ ប៉ុន្តែមកដល់ថ្ងៃទី៥ខែ មីនា ឆ្នាំ ២០២០នេះ ស្រាបតែគេបានប្រទះឃើញជនសង្ស័យ ឈ្មោះថៃ ម៉ាឡា បើករថយន្តស៊េរីទំនើបង្ហាញរាងពេញក្រុងប៉ោយប៉ែត ទើបគេសង្ស័យថាសាលាទ្ធរណ៏បានដោះលែងមេខ្លោរូបនេះជាថ្នូរនងប្រាក់ ។ពេលឃើញដូច្នេះធ្វើឲ្យសមត្ថកិច្ចជាអ្នកបង្ក្រាបហាក់គ្មានកម្លាំងចុះអនុវត្តបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនទៀតទេ ព្រោះពួកគាត់ខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតចំពោះជនល្មើសច្បាប់ដែលមានប្រាក់ក្នុងការសូកប៉ាន់

សមត្ថកិច្ចជំនាញអះអាងថា ទម្រាំតែស៊ើបអង្កេតរកវត្ថុតាងពាក់ព័ន្ធ និងឃាត់ជន​សង្ស័យ​ខាងលើបានត្រូវចំណា​យពេលជិតកន្លះឆ្នាំឯណោះហើយបើមានទង្វើដូចខាងលើនេះមែន សមត្ថកិច្ចជំ​នាញ​មួយចំនួនពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះអ្នកដែលកាន់​សំណុំរឿងមួយនេះ​ដែលគេសង្ស័យជាអ្នករត់ការ និងលួចឃុបឃិតគ្នាធ្វើការដោះលែងជនសង្ស័យខាងលើ ក្នុងករណីនេះ គេគួរតែយល់ពីអារម្មណ៍សមត្ថ​កិច្ចចុះបង្រ្កាបដែលខិតខំស្វែងរ​កវត្ថុតាង​ពាក់ព័ន្ធនៃការលក់ដូរ និងការចែកចាយ​ស្រាក្លែងក្លាយដើម្បីដាក់បន្ទុកដោយត្រូវចំណាយកម្លាំង ពេលវេលា យ៉ាងយូរទើបអាចបំបែកសំណុំ​រឿងមួយនេះបានជោគជ័យផង។ តើហេតុអីអ្នកច្បាប់ចេះ​ដោះលែងជនជាប់ចោទងាយៗបែបនេះ?
 ពាក់ព័ន្ធករណីខាងលើនេះអង្គភាពកាសែតនគរវត្តមិនអាចសុំការបកស្រាយពីសាលា្ធរណបានទេ កាលពីរសៀលថ្ងៃម្សិលមិញនេះ ៕ វណ្ណា


ចែករំលែក៖