ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជាមុសសញ្ញាទម្លាក់យោងយ៉ាងសកម្មត្រូវបានប្រជា ពលរដ្ឋចាប់បានម្នាក់ក្រោយពីពួ កគេបាននាំស្ត្រីកម្មការិនីរោ ងចក្រម្នាក់ទៅល្បួងដោះដូរយកគ្រឿ ងអលង្ការសរុបជាង១ពាន់ដូរល្លារកា លពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃ ទី០៦ ខែមិនា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះ សែម បូរ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ សកម្មក្នុងរបរទម្លាក់យោង មានតួនាទីជាអ្នកឌុប ដឹក ជញ្ជូន ក្នុងសកម្មភាពប្រព្រឹត្តល្មើស ស្នាក់នៅផ្ទះជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ សមត្ថកិច្ចដកហូតបានម៉ូតូស្មាស់ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-0222 ជាមធ្យោបាយរបស់ជនសង្ស័យ ។
ចំណែកជនរងគ្រោះឈ្មោះ ឆាន់ ស្រីនិច ភេទស្រី អាយ ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ វាសនា អាយុ២៧ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ។ សម្ភារៈបាត់បង់ ខ្សែកប្លាទីន ទម្ងន់៣ជី តម្លៃ២១៥ដុល្លា , កងដៃមួយឈុត ២៥កង តម្លៃ៩៣៥ដុល្លា, ចិញ្ចៀនប្លាទីន តម្លៃ១២០ដុល្លា សរុប១២៧០ដុល្លា ជនសង្ស័យដោះយកហើយគេចខ្លួនបាត់ ។ ជនសង្ស័យដាក់កញ្ចប់ខ្សែកក្រឡៃ ទៅក្នុងកាបូបស្ពាយ របស់ជនរងគ្រោះ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង១១និ ង៣០នាទីព្រឹកថ្ងៃទី០៦ ខែមីនា គ្រាដែរគាត់ហូបបាយរួចបំណងចូលទៅ ខាងក្នុងរោងចក្រវិញនៅភូមិព្រៃព្ រីងជើង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យតែមុននឹងចូលក៏ ឆ្លៀតដើរទៅកន្លែងលក់ដង្កៀប កៀបសក់ លក់នៅខាងមុខរោងចក្រ ជួបស្ត្រីជនសង្ស័យម្នាក់ដើរមកសួ រ រឿងមានគេជ្រុះកញ្ចប់មាស លុយ ទាក់ពាក្យសម្តី ស្ត្រីជនសង្ស័យម្នាក់ទៀតមកដល់ ប្រាប់ថាកុំមាត់ រើសបាន ទុកចែកគ្នា ហើយល្បួងនាំ ខាងជនសង្ស័យ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកស្មាស់រប់ជនសង្ស័យខាងលើ និងម៉ាកសេ១២៥ ឌុបនាំនាង សរុបគ្នា៥នាក់ ទៅដល់ក្នុងភូមិជង្រុក លួមលោម ដោះយកគ្រឿងអលង្ការអស់ពីខ្លួន ជនសង្ស័យទុកកញ្ចប់លោហៈ ពណ៌ក្រហម (ខ្សែកក្រឡៃ)ឲ្យមួយខ្សែ ហើយជនសង្ស័យ៣នាក់ ស្រី២នាក់ ប្រុស១នាក់ គេចខ្លួនបាត់ នៅសល់ជនសង្ស័យម្នាក់ រៀបនឹងចាកចេញ ជនរងគ្រោះ ទាញកញ្ចប់មកមើល ដឹងថាក្រឡៃ ស្ទុះចាប់កន្ទុយម៉ូតូជាប់ ស្រែកទ្រហោយំ ផ្អើលអ្នកភូមិ ជួយចាប់បានប្រគល់ឲ្យនគរបាល។
ជនសង្ស័យសារភាពហើយ សមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រសាំ ង រូបគេចូល២ដងហើយ ក្រោយធ្វើសកម្មភាព ។
ជនសង្ស័យត្រូវបានពលរដ្ឋស្វាគមន៍ ជង្គង់ កែង កណ្តាប់ដៃរួច ប្រគល់ឲ្យសមត្ថកិច្ច នាំទៅប៉ុស្តិ៍ដើម្បីសាកសួរនិ ងកសាងសំណុំរឿងយតាមនីតិវិធី ៕សុខាសែនជ័យ