ខេត្តព្រះវិហារ៖ គួរឲ្យអាសូរណាស់លោកអើយ ព្រោះតែខឹងឪពុកម្តាយស្តីបន្ទោ
ករណីក្មេងស្រីធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឈន ដែន និងប្រពន្ធឈ្មោះ ឡាយ សូនី ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ។
ជនរងគ្រោះឈ្មោះ ឡែន ចាន់ថ្លា ភេទស្រី អាយុ ៩ឆ្នាំ មុខរបរ នៅក្នុងបន្ទុក រស់នៅជាមួយឪពុក ម្តាយ ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះធ្វើការត្រួតពិនិត្យសព សន្និដ្ឋានថាជនរងគ្រោះ ពិតជាស្លាប់ដោយសារចង.កមែន រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់៖ តាមការបំភ្លឺពីឪពុកម្តាយជនរងគ្រោះ បានឲ្យដឹងថា កន្លងមកជនរងគ្រោះតែងតែខឹងនឹងក្រុមគ្រួសារ ហើយចង់តែសម្លាប់ខ្លួន ដោយប្រការផ្សេងៗ៕សហការី