ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះជម្លោះរឿងឈប់គោយន្តទើសផ្លូវ ម្នាក់ជាប់ខ្នោះ ម្នាក់ដេកពេទ្យ

ចែករំលែក៖

 កំពង់ធំ ៖បុរសម្នាក់សង្ស័យខឹងបុរសម្នាក់ទៀតទុកគោយន្តកន្ត្រៃតាមផ្លូវ   ធ្វើឱ្យទើសផ្លូវគោយន្តរបស់ខ្លួនបើកដឹកស្រូវមិនកើតបង្កឱ្យមានទំនាស់ ពាក្យសម្តីគ្នាហើយជនសង្ស័យបានទាញដែកសំពងក្បាលជនរងគ្រោះ បណ្តាលឱ្យរងរបួសបែកក្បាលចំណែកជនសង្ស័យត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួន ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ប្រហែល១៤និង៣០នាទីរសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០២០នៅចំណុច ទួលខ្វាវ  ស្ថិតក្នុងភូមិ ជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ  ។

ជនសង្ស័យ ឈ្មោះ ទ្រឿនភ័ព្វ ភេទប្រុស  អាយុ៣៥ឆ្នាំ  នៅភូមិចំបក់ ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុកបានធ្វើសកម្មភាពយកដែកថ្នាំងអំពៅវាយ ទៅលើជនរងគ្រោះ ឈ្មោះរ៉ាយ រើន ភេទប្រុស  អាយុ២៨ឆ្នាំ  នៅភូមិ ទួ ល ចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុកបណ្តាលឱ្យបែកក្បាលខាងក្រោយ បន្ទាប់ពីមានការទាស់ពាក្យសម្តីគ្នាជាមួយនឹងជនសង្ស័យរឿងឈប់គោ យន្តលើផ្លូវ  ។បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹក  យកទៅព្យាបាលនៅមណ្ឌលសុខភាព  តាំងក្រសាំងដេរមុខរបួសអស់ ជាច្រើនថ្នេរ ។

   ក្រោយពេលកើតហេតុកំលាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាល ស្រុកសន្ទុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី  ៕ ប៊ុនរិទ្ធី


ចែករំលែក៖