ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបកន្លែងជល់មាន់ភ្នាល់លុយ រិបអូសវត្ថុតាងបន្តនីតិវិធី ជនប្រព្រិត្តរត់បាត់

ចែករំលែក៖

ខេត្តពិធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច សហការចុះបង្រ្កាបករណីជល់សត្វមាន់ភ្នាល់លុយ រិបអូសវត្ថុតាង សម្ភារៈ និងឧបករណ៍ផ្សេងៗ ដើម្បីបន្តនីតិវិធី ចំណែកក្រុមជនប្រព្រិត្តរត់គេចបាត់អស់ ។

ករណីសមត្តកិច្ចនគរបាលបង្រ្កាបកន្លែងជល់មាន់ភ្នាល់លុយខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុទួលទ្រា(ក្នុងព្រៃ) ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពិធិ៍សាត់ ។

នគរបាលចុះបង្រ្កាបប្រាប់ថា លទ្ធផល៖ ដកហូតវត្ថុតាងរួមមានម៉ូតូចំនួន ០៥គ្រឿង សត្វមាន់គកចំនួន ០១ក្បាល កន្រ្តកដាក់សត្វមាន់គកចំនួន ០៣ ចបកាប់ចំនួន ០១ ស្បែកជើងចំនួន ០៣គូរ ជនប្រព្រិត្តជាមុខសញ្ញារត់គេចបាត់អស់ ។

ប្រភពព័ត៌មានខាងលើបន្តទៀតថា វត្ថុតាងទាំងអស់ ដឹកយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖