ខេត្តកណ្តាល ៖ លោក ថោង ផល្លារង្សី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួន ចោរស្រីលួចបារីយ៉ាងសកម្ម ម្នាក់នៅស្រុកខ្សាច់កណ្តាល ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”អំពើរលួច” តាមមាត្រា៣៥៣ ,៣៥៦ នៃក្រមព្រហ្មទណ្ឌ។
អំពើលួចប្រព្រឹត្តនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី ចំណុចភូមិបឹងក្រចាប់ជេីង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ លី គន្ធី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ជនត្រូវឈ្មោះ អឿន ណាន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ៖ កន្លងមកឈ្មោះអឿន ណាន បានប្រព្រឹត្តអំពើលួចយកបារីរបស់ឈ្មោះលី គន្ធី ជាច្រើនលេីកមកហើយ ។ នៅថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី ឈ្មោះអឿន ណាន បានមកទិញនំនៅផ្ទះរបស់ឈ្មោះលី គន្ធី ហេីយបន្លំលួចបារី ម៉ាកម៉ាយសាវេន របស់ឈ្មោះលី គន្ធី បានចំនួន០៦សុងយកទៅលក់ឲ្យគេបន្ត ចំណែកឈ្មោះលី គន្ធី មានការសង្ស័យដោយបាត់បារីម៉ាកម៉ាយសាវេន ជាញឹកញាប់ ក៍ឆែកកាម៉េរាសុវត្ថិភាពមេីលឃេីញ សកម្មភាពរបស់ឈ្មោះអឿន ណាន លួចយកបារីម៉ាកម៉ាយសាវេន របស់ខ្លួនជាច្រើនលើក ។
ដល់ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី ឈ្មោះលី គន្ធី កំពុងតែលក់ដូរគ្រឿងចាប់ហួយនៅផ្ទះ របស់ខ្លូន ស្រាប់តែឈ្មោះអឿន ណាន បានជិះម៉ូតូឌុបកូនស្រីមកដល់ផ្ទះឈ្មោះលី គន្ធី ហេីយធ្វើជាទិញនំ និងបន្លំលួចយកបារីម៉ាក ម៉ាយសាវេន របស់ឈ្មោះលី គន្ធី ដាក់ក្នុងចង្កេះខោ និងកាបូបស្ពាយបានបារីចំនួន០៩សុង ពេលនោះឈ្មោះលី គន្ធី បានចាប់ឈ្មោះអឿន ណាន ឆែកឃេីញបារីរបស់ខ្លួនត្រូវឈ្មោះអឿន ណាន លួចដូចនេះ ក៍រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ និងដាក់ពាក្យបណ្តឹង ហេីយសមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ៖ ខ្លួនចូលលួចបារីនៅផ្ទះជនរងគ្រោះបានចំនួន ៨លើកមកហើយ។ចំណែកឯជនរងគ្រោះអះអាងថា ៖ រយះពេលតែ៩ថ្ងៃ ឆែកកាមម៉េរាសុវត្ថភាពឃើញជនសង្ស័យលួចបារីអស់ចំនួន៥៩សុង គិតប្រាក់៣លានរៀល៕ ឆ ដា