ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសម្នាក់ ឆបោក និងប្រើប្រាស់លិខិតក្លែង

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត.ស្រុក.ប៉ុស្ដិ៍រដ្ឋបាល សហការចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណី.ឆបោក បទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដោយនាំខ្លួនជនសង្ស័យដើម្បីបញ្ជូនទៅបន្តនីតិវិធី ។
 ករណីនគរបាលជំនាញព្រហ្មទណ្ឌចុះអនុវត្តដីកានាំខ្លួនជនពាក់ព័ន្ធខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
 របាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលលាច ជនសង្ស័យត្រូវបាននាំខ្លួនឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
 របាយការណ៍នគរបាលបន្តថា ករណីនាំខ្លួនជនសង្ស័យខាងលើ គឺអនុវត្តដីការបង្គាបឲ្យចូលខ្លួនលេខ ៣៤១ អ យ ២០២០ ចុះថ្លៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ចេញដោយលោក លី ភារ៉ា តំណាងអាយ្យកាអមសាលាដំបូងខេត្តពោធិ៍សាត់ ។
 របាយការណ៍ដដែលបន្តទៀតថា ជនសង្ស័យ(នី វណ្ណៈ) ជាប់ចោទពីបទៈ (ឆបោក បទក្លែងបន្លំ និងប្រើប្រាស់លិខុក្លែង) ដែលបានប្រព្រិត្តឡើងនៅចំណុចភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០១៩ ៕ បុឹម ពិន

ចែករំលែក៖