ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំសម្រេចទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយអភិបាលក្រុង ដើរជាមួយលោកឆ្លងមេរោគនេះហើយ

ចែករំលែក៖

អាមេរិក ៖ មានការមន្ទិលសង្ស័យជាច្រើនថា​លោកត្រាំ ក៏បានឆ្លងវីរុសផ្លូវដង្ហើម កូវីដ-១៩នោះដែរ ដោយសារតែ អភិបាលក្រុង Miami លោក Francis Suarez នៅថ្ងៃទី​១៤ខែមីនានេះបានរកឃើញឆ្លងវីរុសកូវីដ-១៩ ពីមន្ត្រីប្រេស៊ីលដែលបានបំពេញទស្សនកិច្ច ពេលកន្លងមកថ្មីៗ។ ក្រោយវិលត្រឡប់ពីអាមេរិកមន្ត្រីប្រេស៊ីល រកឃើញមានផ្ទុកវីរុសកូវីដ-១៩។

អភិបាលក្រុង Francis Suarez ជាមនុស្សម្នាក់ក្នុងចំណោមគណៈប្រតិភូអាមរិកដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រេស៊ីល។

លោក​ Francis Suarez​ បានក្លាយជាអភិបាលក្រុង ដំបូងគេបង្អស់របស់អាមេរិក បានឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម​កូវីដ-១៩នេះ។  អភិបាលក្រុង Miami រួមជាមួយតំណាងរាស្ត្រ​ Rick Scott ​និងប្រធានាធិបតីដូណាលត្រាំ បានជួបជាមួយ ប្រធានាធិបតី ប្រេស៊ីល លោក​ Jair Bolsonaro ​។

មន្ត្រីប្រេស៊ីលលោក  Fabio Wajngarten ត្រូវបានរកឃើញថាឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីត្រឡប់ពីអាមេរិក ទៅប្រេស៊ីលវិញ​។

នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក មានទំនាក់ទនង ដោយផ្ទាល់ និងប្រយោលជាមួយមនុស្សជាច្រើន ដែលមានផ្ទុកនូវវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា (កូវីដ១៩) ទើបធ្វើឲ្យពិភពលោកសង័្សយថា លោកប្រធានាធិបតី​អាមេរិក អាចនឹងឆ្លងវីរុសកូវីដ១៩នេះ។

កាលពីចុងសប្ដាហ៍មុន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចំណាយពេលជាលក្ខណៈឯកជនរបស់លោក នៅក្នុងរដ្ឋហ្លរីដា ជាមួយនឹងគណៈប្រតិភូប្រេស៊ីល។ រីឯមន្រ្ដីមួយចំនួន ក្នុងចំណោមគណៈប្រតិភូ​ទាំងនោះ ត្រូវបានធ្វើតេស្ដរកឃើញមានផ្ទុកវីរុសកូវីដ១៩។ ប៉ុន្ដែព័ត៌មាននេះ ទើបតែបែកធ្លាយ កាលពីថ្ងៃសុក្រ ទី១៣ ខែមីនា ។ ក្រៅពីនេះ លោកប្រធានាធិបតី ក៏មានទំនាក់ទំនងជាមួយនឹងតំណាងរាស្រ្ដ ត្រូវ​បានធ្វើ​តេស្ដ រកឃើញមានផ្ទុកវីរុសកូវីដ១៩។ ក្រៅពីនេះ លោក ត្រាំ ក៏មានទំនាក់ទំនងជាមួយមនុស្សជាច្រើនទៀត ទាំងផ្ទាល់ និងប្រយោល ទើបពលរដ្ឋអាមេរិក ក៏ដូចជា ពិភពលោក សង្ស័យលោកត្រាំ អាចនឹងឆ្លង

វីរុសនេះ។

លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទី១៣ ខែមីនា ថា ​លោកប្រហែលជានឹងទៅធ្វើតេស្ដ រកវីរុសកូរ៉ូណា​ ឬវីរុសកូវីដ១៩។ ជាមួយគ្នានេះដែរ ក៏មានសំណួរលើកឡើងថា ហេតុអ្វីបានជាលោក និងជំនួយការកំពូលរបស់លោក​ ហើយគ្រួសារមិនការពារខ្លួនរបស់ពួកគេ? ករណីនេះក៏ដោយសារកន្លងមក អ្នកដែលមានទំនាក់ទំនងជាមួយលោក រកឃើញមានវីរុសកូវីដ១៩។

ដោយសារតែការរីករាលដាល នៃវីរុសកូវីដ១៩ ទាំងនៅលើទឹកដីអាមេរិក និងពិភពលោក ទើបជំរុញឲ្យលោក ត្រាំ កាលពីថ្ងៃទី១៣ ខែមីនា បានសម្រេចប្រកាសអាសន្នអំពីបញ្ហាសុខភាព នៅទូទាំងប្រទេស។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាមេរិកបានប្រកាសលុបចោលជើងហោះហើរទាំងអស់ ហើយអាមេរិកត្រូវតែធ្វើសង្រ្គាម​ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុសកូវីដ១៩នេះ៕ ម៉ែវ សាធី


ចែករំលែក៖