ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនចាប់ផ្តើមសាកល្បងនាវាចម្បាំងទំនើបបំផុត​ សម្រាប់ប្រមាញ់​នាវាមុជទឹករបស់ចិន និងកូរ៉េខាងជើង

ចែករំលែក៖

នាវាចម្បាំង Aki របស់ជប៉ុន មានតម្លៃ៣០៥លានដុល្លារអាមេរិក។ ​នាវាចម្បាំងដ៏ទំនើបនេះបំពាក់ទៅដោយប្រព័ន្ធឈ្លបយកការណ៍ SURTAS របស់អាមេរិក។ ប្រព័ន្ធនេះក៏អាចតាមដានរាល់ និងដឹងសកម្មភាពនាវាមុជទឹករបស់បរទេស ក្នុងចម្ងាយរាប់សិបគីឡូម៉ែត្រ។ រីឯសែនសឺរ (Sensor)របស់វាឲ្យផ្ដល់សញ្ញាឲ្យដឹងពីនាវានៅខាងក្រោយរាប់សិបគីឡូម៉ែត្រ។ ក្រៅពីនេះ Aki ក៏អាចដឹងពីសំឡេងនាវាមុជទឹកនានា ក្នុងចម្ងាយរាប់រយគីឡូម៉ែត្រថែមទៀតផង។ ក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ រដ្ឋាភិបាលទីក្រុងតូក្យូ តែងតែព្រួយបារម្ភយ៉ាងខ្លាំង និងតាមដានរាល់សកម្មភាពនាវាមុជទឹករបស់ចិន ចេញប្រតិបត្ដិការមកជិត និងចូលក្នុងដែនទឹករបស់ជប៉ុន។ ក្រៅពីមហាអំណាចចិននោះ ជប៉ុនក៏យកចិត្តទុកដាក់តាមឃ្លាំមើលនាវាមុជទឹករបស់កូរ៉េខាងជើង និងបរទេសដទៃទៀតផងដែរ។
បើតាមកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានឲ្យដឹងថា រហូតមកដល់ពេលនេះ កងទ័ពជប៉ុន បានដាក់បង្ហាញនាវាចម្បាំងរបស់ខ្លួន ឈ្មោះ Aki ។ នាវាចម្បាំង Aki ដ៏ទំនើបនេះ កំពុងតែបើកសាកល្បង មុននឹងដាក់ឲ្យកងទ័ពជប៉ុនប្រើប្រាស់។ នាវានេះមានតួនាទី តាមដានរាល់សកម្មភាពរបស់នាវាមុជទឹកសត្រូវ ហើយវាក៏អាចវាយប្រហារផងដែរ ប្រសិនបើករណីចាំបាច់។

នាវាចម្បាំង Aki មានបណ្ដោយប្រវែង៦៧ម៉ែត្រ​ ហើយវាមានតម្លៃ ជាង៣០០លានដុល្លារអាមេរិក ដោយអាចផ្ទុកបានចំណុះ៣០៤៨តោន។  Aki គឺជានាវាចម្បាំងឈ្លបយកការណ៍ នៅក្នុងដែនសមុទ្រទី៣របស់កងទ័ពជើងទឹកជប៉ុន។ នាវានេះអាចតាមដាន និងប្រមាញ់ទៅលើនាវាមុជទឹករបស់សត្រូវយ៉ាងមានប្រសិទ្ធភាព៕


ចែករំលែក៖