ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកសញ្ជាតិ​អេ​ស្ប៉ា​ញម្នាក់ស្លាប់​ដោយសារ COVID-19 ក្នុង​វ័យ​២១​ឆ្នាំ​

ចែករំលែក៖

គ្រូបង្វឹក​យុវជន​របស់ក្លិប​បាល់ទាត់ Atletico Portada Alta លោក Francisco Garcia បានស្លាប់ដោយសារវីរុស COVID-19 ក្នុងវ័យ២១ឆ្នាំ។

ក្លិប Atletico Portada Alta បានតែងតាំង​ លោក Francisco Garcia ជា​គ្រូបង្វឹក​ក្លិប​យុ តាំងពី​ឆ្នាំ​២០១៦​ហើយបានក្លាយជា​អ្នកជំងឺ​ទី​៥ និង​ជា​ជនរងគ្រោះ​ដោយសារ COVID-19 ដែល​ក្មេង​ជាងគេ​បំផុត​នៅ Malaga ផ្ទាល់​។​

លោក Francisco Garcia បានប្រកបអាជីពជាគ្រូបង្វឹក​យុវជន​ក្លិប​បាល់ទាត់ Atletico Portada Alta មាន​មូលដ្ឋាន​នៅតំបន់ Malaga ប្រទេស​អេ​ស្ប៉ា​ញ បានទទួល​មរណភាព​ក្នុង​អាយុ​២១​ឆ្នាំ ដោយសារការឆ្លងរាលដាលនៃវីរុស COVID-19​ យ៉ាងលឿនក្នុងប្រទេសអេស្ប៉ាញ។

ក្លិប Atletico Portada Alta បានបញ្ជាក់​ក្នុង​បណ្តាញ​សង្គមអ៊ីនស្តាក្រាម (Instagram) របស់ខ្លួន​ថា លោក Francisco Garcia បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ នៅ​មន្ទីរពេទ្យ Regional Hospital of Malaga ប្រទេសអេស្ប៉ាញក្រោយ​តេស្ត​ឃើញ​វិជ្ជមាន COVID-19 អស់​រយៈពេល​១​សប្តាហ៍​។​

​ជាមួយគ្នានោះក្លិប Malaga ដែល​ស្ថិតនៅ​តំបន់​តែមួយជាមួយក្លិប Atletico Portada Alta ក៏បាន​សរសេរ​សារ​រំលែក​ទុក្ខ​ដល់ក្លិប​និង​ក្រុមគ្រួសារ​របស់លោក Garcia ផងដែរ​៕ ភិរក្ស


ចែករំលែក៖