ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធ គ្រឿងញៀន ចំនួន៤៧កញ្ចប់ នៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវ ឈានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យម្នាក់ និង រកឃើញថ្នាំមួយ ចំនួន៤៧កញ្ចប់(ធំល្មម០៥ ពណ៌លឿង០២) កាលពីវេលាម៉ោង១៣និង៣០នាទីសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា៖ ជាលទ្ធផលកំលាំងជំនាញខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀង យាំងហុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ-សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។
លោកបន្តថា៖ ភស្តុងតាងជាសំភារៈចាប់យករួមមាន៖
– ក្រាមពណ៌សថ្លាចំនួន៤៧កញ្ចប់(ធំល្មម០៥ ពណ៌លឿង០២)។
ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមច្បាប់។
ក្នុងនោះដែរ លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សូមអោយបងប្អូនចៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះវាធ្វើអោយប៉ៈពាល់សុខភាព និងជាអំពើខុសច្បាប់៕ ស រស្មី


ចែករំលែក៖