ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវបន្តឃាត់ជនល្មើសដែលជួញដូរគ្រឿងញៀនឃាត់ខ្លួនម្នាក់និងថ្នាំញៀន៦១កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖  នគរបាលឬស្សបន្កការស្រាវជ្រាវមុខសញ្ឫប្រើប្រាស់និងជួញដូរនូវសារធាតុញៀនខុសច្បាប់នាល្ងាចថ្ងៃទី២០ ខែ មីនា ឆ្នាំ ២០២០នេះកម្លាំងនគរបាលផ្នែកជំនាញនិងសហការនគរបាលប៉ុស្តិ៍ឃាត់បុរសជនសង្ស័យនិងថ្នាំញៀនចំនួន៦១កញ្ចប់ថង់តូចហេតុការនេះកើតឡើង នៅចំណុចផ្លូវលំក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះ សុខ ថុល ភេទប្រុស អាយុ ២៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួលក្រុមទី៣ ភូមិបាក់ទូកសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ សម្ភារះដកហូតមាន
ក្រាមពណ៌សថ្លាចំនួន៦១កញ្ចប់តូចសង្ស័យជាគ្រឿងញៀនឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានសង្ស័យបុរស្នាក់ជួញដូរនូវសារធាតុញៀនខុសច្បាប់ លោកក៏បានចាត់អោយអធិការរងទទួលផែនជំនាញ សហការនគរបាលរដ្ឋបាលប៉ុស្តិ៍និងប្រញ្ញាប់បើកប្រតិបត្ដិការបង្រ្កាបជនសង្ស័យ បានភ្លាមពេលកំពុងចែកចាយ គ្រឿងញៀន ហើយឃាត់ជនសង្ស័យនិងដកហូតបានវតថុតាងក្រាមសងថ្លាចំនួន៦១កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀន ។បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿង រួមនិងវត្ថុតាងថ្នាំក្រាមសថ្លា ចំនួន៦១កញ្ចប់ ដើម្បីចាត់ការតាមនីតិវិធី។

ស្របពេលនោះដែរក៏មានការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីតែងតែអោយនគរបាលខណ្ឌរឹតបន្តឹងនិងយកចិត្តទុកដាក់និងផ្សព្វផ្សារជាសាធារណ:ញឹកញាប់ក្នុងមូលដ្ឋានបញ្ហាគ្រឿងញៀន លោកអធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាអំពើខុសច្បាប់ និងប៉ះពាល់ខូចសុខភាព បំផ្លាញទ្រព្យសម្បត្តិបែកបាក់គ្រួសារដោយសារ គ្រឿងញៀន ហើយត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន៕ ស រស្មី


ចែករំលែក៖