ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចដឹកសរសរបេីកលឿនជ្រុលបុករថយន្តបន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដាច់ជាពីរ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តធុនធំប្រភេទស្ទូចដឹកសរសរមួយគ្រឿងបេីកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកកន្ទុយរថយន្តដឹកទំនិញមួយគ្រឿងខណះកំពុកបេីកឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាតហេីយនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដែលបេីកបរពីខាងក្រោយបណ្តាលឲ្យដាច់ជាពីរកំណាត់រួចបន្តធ្លាក់ផ្លូវចាក់សរសរចោលសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី២១ខែមីនា​ ឆ្នាំ២០២០​ នៅចំណុចមុខក្លោងទ្វាវត្តភ្នៀត​ តាមបណ្តោយមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងភូមិស្រែជះ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តដឹកទំនិញពណ៍ខៀវ​ ពាក់ស្លាកលេខតាកែវ3A 0294 និងម៉ូតូសណ្តោងរ៉ឺម៉កបានធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅពីលិចទៅកេីតដោយរថយន្តបេីកខាងមុខចំណែករ៉ឺម៉កនៅខាងក្រោយខណះមកដល់ចំណុចកេីតហេតុក៏បេីកឆ្លងផ្លូវឈ្នះឈ្នះបត់ទៅជេីង​ ។ ភ្លាមនោះស្រាប់តែមានរថយន្តប្រភេទស្ទូចដឹកដេីមសរសរ​ ពណ៍លឿង​ ធ្វេីដំណេីរតាមមហាវិថីឈ្នះឈ្នះក្នុងល្បឿនលឿនពីជេីងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកកន្ទុយរថយន្តដឹកទំនិញបណ្តាលឱ្យរងការខូចខាតរួចជ្រុលទៅបុកម៉ូតូរ៉ឺម៉កបណ្តាលឱ្យដាច់ជាពីរកណ្តាលរួចបន្តធ្លាក់ផ្លូវចាក់សរសរចោលសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តទាំង២គរឿងរួមទាំងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ​

ចែករំលែក៖