ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបុកបង្គោលភ្លើងរងរបួសធ្ងន់នៅជិតស្ពានអាកាសផ្សារដីហ៊ុយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូជ្រុបុកគំនរថ្ម និងបង្គោលភ្លើង បណ្ដាលឲ្យដួលបោកនឹងគម្របលូ រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ០១ និង ៤៥ នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្ពានអាកាសផ្សារដីហ៊ុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ រតនគីរី 1B-0562 ធ្វើដំណើរតាមផ្លូវហានណូយក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលបុកគំនរថ្ម និងបង្គោលភ្លើង បណ្ដាលឲ្យដួលបោកនឹងគម្របលូ រងរបួសធ្ងន់

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ប្រគល់ជូនវិញ៕ជ្រោយពេជ្រ


ចែករំលែក៖