ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីវ័យក្មេង និងសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៥៩៨.៨១ ក្រាម

ចែករំលែក៖

 

ភ្នំពេញ៖ កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
(ក៧) បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុក-ដឹកជញ្ជូន ជួញដូរគ្រឿង
ញៀនដោយខុសច្បាប់ក្នុងរាជធានីភ្នំពេញ
ឈានដល់ឃាត់ខ្លួនស្ត្រីវ័យក្មេង និងសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៥៩៨.៨១
ក្រាម។
ករណីបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២២:៣០នាទី នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា៖ កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
(ក៧)ដឹកនាំដោយលោកនាយករង ស្រី សុវណ្ណា និងមានការសំរបសំរួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានបើកកិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុកជូញដូរគ្រឿងញៀនខុសច្បាប់។
សមត្ថកិច្ចបន្តថា៖ ជាលទ្ធផល៖ ឃាត់ខ្លួនសង្ស័យម្នាក់ មានឈ្មោះ ឃន ស្រីនាង ភេទស្រី អាយុ២៥ឆ្នាំ​​ ជនជាតិ ខ្មែរ និងចាប់យកវត្ថុតាង៖សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៥៩៨.៨១
ក្រាម។
កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
(ក៧) កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ កសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី និងបន្តស្រាវជ្រាវរកមេក្លោង អ្នកពាក់ព័ន្ធតាមជំនាញ៕

ដោយ៖ ស សម


ចែករំលែក៖