ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀ តណាមម្នាក់ក្នុងចំណោមពីនាក់ត្រូ វបានសមត្ថកិច្ចនគរបាលប៉ុស្ត៍រដ្ឋបាលបាវិតឃាត់ខ្លួនបន្ទាប់ពីម្ចាស់ផ្ទះរាយការណ៏មកថាមានជនសង្ស័ យចូលក្នុងផ្ទះរបស់គាត់បំរុងលួ ចម៉ូតូខណះសមត្ថកិច្ចកំពុងជិះល្បាតក្បែរគោលដៅផងមកទាន់ពេលឃាត់បា នម្នាក់។
ការឃាត់ខ្លួននេះនៅវេលាម៉ោង៨និ ង៣០នាទីយប់ថ្ងៃទី២០ខែមិនាឆ្នាំ ២០២០ស្ថិតនៅចំណុចភូមិបាវិតកណ្ដា លសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិ តបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះត្រឺង អាំងគ្វៀត ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិវៀតណា មមុខរបរមិនពិតប្រាកដមានទីលំនៅភូ មិធីហ្វុកឃុំធីហ្វុកស្រុកថេធីខេ ត្តថេប៊ិនប្រទេសវៀតណាម។
និងម្នាក់ទៀតដែលរត់គេចខ្លួនត្រូ វបានស្គាល់ឈ្មោះទឹង ភេទប្រុសអាយុប្រហែល៣២ឆ្នាំជនជា តិវៀតណាមមិនស្គាល់អត្តសញ្ញាណ។
ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមា នឈ្មោះលី ចាន់ម៉ាឡៃ ភេទស្រីអាយុ៥២ឆ្នាំជនជាតិខ្មែ រមានទីលំនៅភូមិបាវិតកណ្ដាលសង្កា ត់បាវិតក្រុងបាវិតខេត្តស្វាយរៀ ង។
តាមជនសង្ស័យឈ្មោះត្រឺង អាំងគ្វៀត បានសារភាពប្រាប់សមត្ថកិច្ចថាខ្លួននិងបក្សពួកម្នាក់ទៀតបានដើរចេ ញពីកា
សុីណូមួយកន្លែងមកដល់ខាងក្រោយផ្សារអន្តរជាតិស្ថិតក្នុងភូមិបាវិ តកណ្ដាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងគោលបំណងដើម្បីរកលួ ចម៉ូតូខណះនោះក៏បានដើរចូលផ្ទះខា ងលើបំរុងធ្វើសកម្មភាពស្រាប់តែ សមត្ថកិច្ចនគរបាលជិះល្បាតតាមផ្លូវមកដល់ឃាត់ខ្លួនបានចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបា នសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអា សន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើ ម្បីបំពេញសុំណុំរឿងបញ្ជូនទៅកា ររិយាល័យជំនាញខេត្ត ចាត់ការតាមនិតិវិធីច្បាប់។
រីឯជនសង្ស័យម្នាក់ដែលរត់គេចខ្លួ ននោះសមត្ថកិច្ចកំពុងស្រាវជ្រា វបន្តដើម្បីស្វែងរកចាប់ខ្លួ នមកផ្ដន្ទាទោសតាមច្បាប់។ យឹម សុថាន