ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាសូរខ្លាំងណាស់លោកអើយ! បុរសម្នាក់ ត្រូវរថភ្លើងកិនដាច់ក្បាលចេញពីខ្លួន

ចែករំលែក៖

ខេត្តកំពត៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ មិនស្គាលអត្តសញ្ញាណ ត្រូវរថយន្តភ្លើងកិនដាច់ក្បាលចេញពីខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ។

ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៤ ទៀបភ្លឺឈានចូល ថ្ងៃទី២១ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវរថភ្លើងក្រុងកំពតទៅភ្នំពេញ ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ខេត្តកំពត ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចនគរបាលជំនាញក្រុងកំពត បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវរថយន្តភ្លើងកិនដាច់ក្បាលចេញពីខ្លួន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមិនដឹងពីពេលណា ។ ដោយមូលហេតុ៖ សង្ស័យជនរងគ្រោះដេកលើផ្លូវរថភ្លើង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើកំណត់ហេតុ និងកំណត់អត្តសញ្ញាណសព ដើម្បីស្វែងរកសាច់ញាតិ បច្ចុប្បន្នសព ត្រូវបានយកតម្កល់ទុកនៅវត្ត៕សហការី


ចែករំលែក៖