ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់រ៉ឺម៉កកង់បីទាញញញួរវាយបុរសរត់ម៉ូតូបែកភ្នែកម្ខាងព្រោះរឿងដណ្តេីមម៉ូយគ្នា

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានរងរបួសបែកភ្នែកឆ្វេង  ដោយសារជនដៃដល់ជាអ្នករត់ម៉ូតូកង់បី យកញញួរជ័រ វាយ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះ ឈ្នះ មុខស្ថានីយ៍ប្រេង ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ព្រោះតែរឿងដណ្តេីមម៉ូយគ្នា។
ជនរងគ្រោះឈ្មោះសឿ ម៉ានិន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនសង្ស័យ មិនស្គាល់ឈ្នោះ គ្រាន់តែដឹងថា ជាអ្នករត់ម៉ូតូកង់បី ប្រចាំនៅចំណុចខាងលើ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា គាត់មិនដែលមានទំនាស់អ្វីជាមួយជនដៃដល់ឡើយ តែកាលពីម្សិលមុិញ ជនសង្ស័យគម្រាមវាយម្តងហើយ ខឹងរូបគាត់ មកឈប់រងចាំដឹកម៉ូយ ហើយមិននឹកស្មានដល់ព្រោះថា តាមទីសាធារណៈសោះ។
ស្រាប់តែនៅព្រឹកថ្ងៃទី២៤ ខែមីនានេះ គ្រាន់តែជិះម៉ូតូទៅដល់ចំណុចខាងលើមិនទាន់ទាំងឈប់ម៉ូតូផង ស្រាប់ជនសង្ស័យស្ទុះមក ប្រដាប់ដោយញញួរជ័រ ដែលគេប្រើសម្រាប់រៀបឥដ្ឋការ៉ូ វាយ មកលើគាត់ចំភ្នែកឆ្វេង ផ្តួលម៉ូតូរត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ តែម្តងចំណែកជនសង្ស័យបានគេចខ្លួនបាត់។
ក្រោយកេីតហេតុនគរបាលបានចុះទៅដល់ចំណុចកេីតហេតុនិងយកវត្ថុតាងរួមហៅជនរងគ្រោះដាក់ពាក្យបណ្តឹងងាយស្រួលនគរបាលតាមចាប់ជនដៃដល់យកមកដាក់ទៅតាមច្បាប់៕សុខាសែនជ័យ​

ចែករំលែក៖