ខេត្តព្រៃវែង: កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រៃវែង សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោក អនុសេនីយ៍ឯក សូ សាវុធ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រៃវែង នៅវេលាម៉ោង ១១ និង២០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ២ដីកា ពាក់ពន្ធ័ករណីឆបោកប្រព្រឹត្តនៅភូមិ៤ សង្កាត់កំង់លាវ ក្រុងព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ។
មន្រ្តីកងរាជអាវុធហត្ថក្រុងព្រៃវែងបានឲ្យដឹងថា ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនមនូស្ស២នាក់នេះធ្វើឡើងតាមដីកាចំនួន២គឺទី ១/អនុវត្តដីកា លេខ៦៣ ដបព្រទ/២០២០ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឡោ សុភ័ក្តិ (ហៅ សុភ័ត្រា) ភេទស្រី អាយុ ៥៩ ឆ្នាំមុខរបរមេផ្ទះ។
២/អនុវត្តដីកាលេខ ៦៤ដបព្រទ/២០២០ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឯក សម្បត្តិ ភេទប្រុសអាយុ ៦០ ឆ្នាំ មុខរបរកម្មករចំណាកស្រុក (និវត្តជន) អ្នកទាំង០២ រស់នៅភូមិលេខ ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងហើយការឃាត់ខ្លួននេះពាក់ព័ន្ធករណីឆបោក។
បច្ចុបប្បន្ន មន្ត្រីជំនាញនៃកងរាជអាវុធហត្ថក្រុងព្រៃវែងបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕សហការី