ក្រុងព្រះសីហនុ ៖ កម្មករធ្វើដាក់លូនិងតទុយយោទឹកចំនួន៣នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីផ្ទុះរបូតទុយោរទឹកបាញ់ស្រោចលើដោយកម្លាំងខ្លាំងនៅការដ្ឋានដាក់ទុយោរទឹក ដាក់លូនិងធ្វើផ្លូវមួយកន្លែងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃចន្ទ ១៥រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅម្តុំកែងផ្លូវមកសេតេក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់នេះ កើតឡើងក្រោយពេលដែលផ្នែកតបណ្តាញទឹកបានរៀបចំដាក់ទុយយោភ្ជាប់រួចហើយ ក៍បើកទឹកសាកល្បង ចៃដន្យទុយយោទឹកធំនោះផ្ទុះបែកដោយកម្លាំងទឹករត់ក្នុងទុយយោខ្លាំង ក៍ខ្ទាតត្រូវកម្មករដាក់លូចំនួន៣នាក់នៅក្បែរនោះតែម្តង ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុភ្លាមជនរងគ្រោះត្រូវបានមេការ និងកម្មករដូចគ្នាដឺកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ៕ សហការី