(ភ្នំពេញ) ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបា លដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ដ កាលពី វេលាម៉ោង០៨និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេ ងសាំង LHR ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ ឌៀប ចេក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំដំបូលខៀវ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី ទីលំនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។
សមត្ថកិច្ចបានបន្ដថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៤និង០០នាទី ជនរង គ្រោះឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣៤ ឆ្នាំ បានបើករថយន្តម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-2821 ចេញពីផ្ទះស្ថិតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដើម្បីមករត់ តាក់ស៊ីនៅរាជធានីភ្នំពេញ ពេលជនរង គ្រោះបើករថយន្តម៉ាកខាងលើមកដល់ចំ ណុចខាងមុខស្ថានីយ៍ប្រេងសាំង LHR ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចតរថយន្តទុកនៅលើចិញ្ចើមផ្លូ វ២១៧ តែមិនបានដកកូនសោររថយន្តចេញទេ ហើយបានឈរហៅម៉ូយ ដើម្បីជិះរថយន្តទៅខេត្តតាកែវវិញ ប៉ុន្ដែពេលនោះជនសង្ស័យឈ្មោះ ឌៀប ចេក ភេទប្រុស អាយុ៣០ឆ្នាំ បានមក ដល់រួចធ្វើសកម្មភាពលួចឡើងកាច់សោ ររថយន្តបញ្ឆេះបើកគេចខ្លួនពីជើ ងទៅត្បូង តាមផ្លូវ២១៧ ហើយជនរងគ្រោះបានឃើញ រួចស្រែកឆោឡោឱ្យអ្នកជិតខាងជួយ និង បើករថយន្តដេញតាមពីក្រោយ រហូតដល់ចំណុចខាងមុខខ្លោងទ្វារចូ ល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចដែ លកំពុងជិះម៉ូតូល្បាតតាមផ្លូវជួ យធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើតែម្ដង ។
ចំពោះវត្ថុតាងដកហូតមាន: រថយន្តម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-2821 មានលេខតួKPDAB7E81TP016670 លេខម៉ា ស៊ីន66291110016535 ចំនួន០១គ្រឿង ។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័ យខាង លើបានឆ្លើយសារភាពប្រាប់សមត្ថកិ ច្ចថា រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចរថយន្តម៉ាកខាងលើ របស់ជនរងគ្រោះប្រាកដមែន និង កន្លងមកធ្លាប់បានធ្វើសកម្ម ភាពលួចទ្រព្យសម្បត្តិរបស់ប្រជា ពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកមកហើយ ។ ក្រោយពេលកើតហេតុជនរងគ្រោះក៏បាន ដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតា មផ្លូវច្បាប់តែម្តង ៕ដោយ៖ ភារ៉ា ដង្កោ