ខេត្តស្វាយរៀង ៖ ជនសង្ស័យជាចុងភៅកាស៊ីណូម្នាក់ត្ រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួ នពាក់ពន្ធ័និងករណីការជួញដូរគ្រឿ ងញៀន ៤០កញ្ចប់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោ ង១និង៣០នាទីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលខេត្តបានអោយដឹ ងថាជនសង្ស័យខាងលើមានឈ្មោះសេង លាងហាវ អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅកាស៊ីណូ រស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថាការឃាត់ខ្លួននេះសមត្ថកិច្ចបានឆែកឆេរ និងរឹបអូសវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាថ្នាំ ញៀនចំនួន៤០កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង និងសម្ភារ:សម្រាប់វេចខ្ចប់ថ្នាំ ញៀនមួយចំនួនទៀត។
ប្រភពបន្តថាកិច្ចប្រតិបត្តការខា ងលើនេះបន្ទាប់ពីមានបទបញ្ជារបស់ ស្នងការនគរបាលខេត្តស្វាយរៀង និងក្រោមការដឹកនាំផ្ទាល់ពី លោក កែវ សុថា ស្នងការរងទទួលផែងន្រឆាំងគ្រឿងញៀ ននិង សហកាជាមួយកម្លាំងអធិការដ្ឋា ននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបការជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យបានម្នា ក់។
បច្ចុប្បន្នជនសង្ស័យត្រូវបា នសមត្ថកិច្ចជំនាញឃាត់ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់។ យឹម សុថាន