នៅរសៀលថ្ងៃទី២៤ខែមីនានេះ ក្រសួងសុខាភិបាលឡាវ បានប្រកាសថាបានរកឃើញករណីឆ្លងCovid-19ចំនួនពីរនាក់ ។ ការរកឃើញនោះធ្វើឲ្យបាត់បង់តំណែងជាប្រទេសមិនទាន់មានអ្នកឆ្លង តែមួយគត់ក្នុងតំបន់អាស៊ាន។
អ្នកឆ្លងពីរនាក់ គឺជា បុគ្គលិកសណ្ឋាគារអាយុ២៨ ឆ្នាំ ភេទប្រុស និង មុគ្គទេសចរណ៍អាយុ៣៦ឆ្នាំភេទស្រី រស់នៅក្នុងទីក្រុងវៀនច័ន្ទ ។ អ្នកទាំងពីរ ធ្វើដំណើរចេញចូលក្រៅប្រទេសច្រើន ហើយ ប្រាស្រ័យទាក់ទងជាមួយអ្នកដែលបានឆ្លងពេលកំពុងធ្វើការ ។