ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនាឆ្នាំ២០២០ស្អែកនេះ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ទូរទស្សន៍ជាតិកម្ពុជា និងផ្សាយផ្ទាល់កិច្ចសម្ភាសន៍ជាមួយ វាគ្មិនចំនួន ៣រូប ក្នុងកម្មវិធីផ្សាយផ្ទាល់សរុបព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃក្នុងនោះរួមមានវត្តមាន
១-លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ប្រធានបទ : បច្ចុប្បន្នភាពវីរុសកូវីដ-១៩
២-លោក វុី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ
ប្រធានបទ : វិធានការក្នុងការបង្ការនិងទប់ស្កាត់វីរុសកូវីដ-១៩
៣-លោក គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល
ប្រធានបទ : វិធានការក្នុងការបង្ការនិងទប់ស្កាត់វីរុសកូវីដ-១៩៕