ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូស្កូបពីចេញពីធ្វេីការបំណងទៅផ្ទះខណះជិតដល់ផ្ទះទៅហេីយស្រាប់តែជួបក្រុមជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូមកស្ទាក់ខាងមុខរួចប្លន់យកម៉ូតូបានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាពមិនរំខានដល់នគរបាលរដ្ឋបាលចោមចៅទី២។
ហេតុការណ៍វាយប្លន់នេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង១០នាទី ទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចជិតសាលាបឋមសិក្សាគោកបញ្ជាន់ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះលឹមសុខតិច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ ១គ្រឿង ម៉ាក ស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL.3438ពេលចេញពីធ្វើការបំណងធ្វើដំណើរទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមចោរមួយក្រុម មានបក្ខពួក ៤នាក់ ជិះម៉ូតូ ២គ្រឿង មិនចាំម៉ាកនិងមិនចាំស្លាកលេខ បានស្ទុះមកវាយរូបគាត់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ច។
ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ដោយអស់សង្ឃឹម តេីសមត្ថកិច្ចនិងអាចស្រាវជ្រាវនិងតាមចាប់ក្រុមចោរប្លន់ទាំងនេះយកមកដាក់ទោសតាមច្បាប់បានដែររឺទេ៕សុខាសែនជ័យ


