ខេត្តកណ្ដាល៖ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តបានព្រមានម្ចាស់កម្សាន្តទាំងអស់នៅក្នុងខេត្តកណ្តាល ប្រសិននៅបន្តហ៊ានល្មើសបំរាមលួចបើក ក្រោយដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីការពារនៃការរីករាលដាលវីរុសCOVID-19 ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះថា ៖ «បើគាត់ល្មើសនឹងវិធានការ ក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកណ្តាល យើងនឹងចុះទៅបិទទីតាំងទាំងនោះ ព្រមទាំងអញ្ជើញគាត់ មកសាកសួរបំភ្លឺពាក់ព័ន្ធនឹងរឿងនេះ តើជាចេតនានិងអចេតនា? បើមិនគោរពតាម សុំគោលការណ៍ ទៅឯកឧត្តមអភិបាលខេត្ត ដើម្បីលុប ឬដកអាជ្ញាប័ណ្ណគាត់ម្តង»។
គួរជម្រាបថា បន្ទាប់ពីសេចក្ដីប្រកាសរបស់ក្រសួង និងរាជរដ្ឋាភិបាលឱ្យបិទទីតាំកំសាន្តនានា, រដ្ឋបាលខេត្តកណ្ដាល ជាពិសេសស្នងការនគរបាលខេត្តកណ្ដាល បានចុះអនុវត្តន៍គ្រប់ទីតាំង ដើម្បីអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីទប់ស្កាត់ការរីកដាលវីរុសCOVID-19 ៕ សហការី