WHO៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក និយាយថា ការបង្កើតវ៉ាក់សាំងការពារមេរោគCOVID-១៩ នឹងប្រើពេលយ៉ាងហោចណាស់ក៏ ពី១២ ទៅ ១៨ ខែដែរ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង ហ្សឺណែវ កាលពីថ្ងៃសុក្រម្សិលម៉ិញ ថា “បច្ចុប្បន្ននេះ មានករណីឆ្លងវ៉ីរុស COVID-១៩ ជាង៥សែនករណី នៅទូទាំងពិភពលោក ហើយអ្នកជំងឺជាង ២ម៉ឺននាក់ បានស្លាប់ ហើយលោកបានហៅតួលេខនេះថា ជាមហាសោកនាដកម្ម។ លោក Tedros បាននិយាយថា៖ ខណៈវ៉ាក់សាំង នឹងមានក្នុងរយៈពេលយ៉ាងហោចណាស់ពី ១២ ទៅ ១៨ ខែទៀតនោះ អង្គការសុខភាពពិភពលោកសូមអំពាវនាវឲ្យបុគ្គល និងប្រទេសនានា កុំព្យាយាមសាកល្បងវិធីផ្សេងៗ ដើម្បីព្យាបាលវីរុសនេះឲ្យសោះ ចៀសវាងមានបញ្ហាគ្រោះថ្នាក់។ លើលលែងតែមានការណែនាំពីក្រុមវេជ្ជបណ្ឌិតជំនាញ៕ សុខខេមរា
រឿងទាក់ទង
រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្តល់ថវិកាមួយចំនួនជាអំណោយជូនដល់ ពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកខាងស្តាំធ្ងន់ធ្ងរ
15 hours ago
រដ្ឋបាលខេត្តពោធិ៍សាត់ ផ្តល់ជូនកុំព្យួទ័រយួរដៃ ដល់រដ្ឋបាលឃុំ សង្កាត់ទាំង៤៩ ស្មើនឹង៤៩គ្រឿង
15 hours ago