ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ ច្រានចោលការផ្សព្វផ្សាយសារជាសម្លេង ដដែលៗ ក្នុងចេតនាបង្កចលាចល​ វឹកវរ​ ក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ ច្រានចោលការផ្សព្វផ្សាយសារជាសម្លេងក្នុងបណ្តាញសង្គមថា​ និងមានការបិទរាជធានីភ្នំពេញ​ គឺជាព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចល​ វឹកវរ​ ក្នុងសង្គមតែប៉ុណ្ណោះ​ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​ នៅរសៀលថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២០នេះ​ លោក​ ម៉េត​ មាសភក្តី​ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ បានបញ្ជាក់អោយដឹងថា៖​ ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀតក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជាចេតនាធ្វើអោយមានការសំរុកទិញទំនិញមកស្តុកបម្រុងទុកដែលនាំអោយជនឆ្លៀតឱកាសឡើងតំលៃថ្លៃផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់មេត្តាកុំជឿ និងកុំបន្តចែកចាយនាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើសឈានដល់ការឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕ សហការី


ចែករំលែក៖