ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តបញ្ជូនមកតុលាការនៅ ព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនាឆ្នាំ២០២០ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សមកិច្ចកងេាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះ សុខ រិត អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្នភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនិងដកហូត.ម្សៅក្រាមពណ៌សថ្លាចំនួន ១១ កញ្ចប់តូច ទូរសព្ទចំនួន ០២ គ្រឿងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពបន្តថានៅវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២៨ ខែមីនា ២០២០ ដោយមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងក្រោមបញ្ជាផ្ទាល់ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដឹកនាំដោយលោកកែវ ធី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងឃាត់ខ្លួនជនសង្ស័យនិងម្សៅក្រាមពណ៌សថ្លាចំនួន ១១ កញ្ចប់តូចផងដែរ។ ដោយ៖ យឹមសុថាន



